អំពីកវី

អ្នកចង់អោយជីវិតអ្នករីកចម្រើន រំសាយទុក្ខកើនក្តីសុខ និងមានពេលកម្សាន្ត។ ការអាន និងទស្សនា អាចផ្តល់​អ្នកទាំងអស់គ្នា នូវអ្វីដែលចង់បានទាំងនេះ។ នេះជាអ្វីដែលខ្ញុំព្យាយាមធ្វើ ស្របពេលដែលវាអនុញ្ញាតអោយខ្ញុំ ទទួលបានអ្វីដែលអ្នកទាំងអស់គ្នាចង់បានដែរ។

កវីបង្កើតឡើងក្នុងគោលបំណង ចែកចាយអត្ថបទល្អៗអោយ ប្រជាពលរដ្ឋ ជាពិសេសយុវវ័យអាន ដើម្បីទួលបានចំណេះដឹងល្អៗផ្សេងៗ។ ពួកយើងដឹងថា បច្ចុប្បន្ននេះការអានកំពុងតែរីកចម្រើន ដោយសារមានប្រជាជនជាច្រើនចាប់ផ្តើមអាន ជាពិសេសអត្ថបទសារព័ត៌មានផ្សេងៗ។ ការអានដើម្បីចំណេះដឹងផ្សេងៗ ក៏ដូចជាការអភិវឌ្ឍខ្លួនឯង ការរស់នៅ មុខរបរ និងសង្គមពុំទាន់ជាទូលំទូលាយនៅឡើយ។ ដូច្នេះកវី គឺកំពុងតែជ្រៀតចូលបន្តិចម្តងៗ ដើម្បីបំពេញក្នុងចន្លោះនេះ។

នៅទីនេះមានអត្ថបទជាច្រើន ដកស្រង់ និងបកប្រែពីសៀវភៅល្អៗល្បីៗ ដែលអ្នកទាំងអស់គ្នាអាចរកឃើញ ប្រភពដោយផ្ទាល់នៅក្នុងអត្ថបទនីមួយៗ។ ដោយសារពួកយើងយល់ឃើញថា ការបង្កើនចំណេះដឹង មិនគួរត្រូវបានចំណាយថវិកានោះទេ ដូច្នេះរាល់ឯកសារ ឬអត្ថបទដែលអាចរកបាននៅលើគេហទំព័ររបស់យើង គឹមិនមានការបង់ប្រាក់អ្វីនោះទេ តែពេលខ្លះយើងគ្រាន់តែទាមទារ សកម្មភាពណាមួយដូចជា ចុចប៊ូតុងចូលចិត្ត ឬចែករំលែក ឬក៏បង្កើតគណនីក្នុងគហេទំព័រ។

អរគុណសម្រាប់ការអានរហូតដល់ពេលនេះ ពួកយើងសង្ឃឹមថា កវីនឹងបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍គុណភាពជីវិត និងការរស់នៅរបស់អ្នក ក៏ដូចជាសង្គមទាំងមូល។