គ្រប់យ៉ាងអំពីស្នេហា

វាចាប់ផ្តើមតាំងពីយើងនៅក្មេង។ រឿងនិទាន, ប្រព័ន្ធផ្សព្វផ្សាយ, រឿងរ៉ាវស្នេហារបស់តាយាយ។ ទាំងអស់នេះសុទ្ធតែបង្រៀនយើងថា ស្នេហាមានអនុភាព ក្នុងការផ្លាស់ប្តូរជីវិតរបស់យើង ឱ្យកាន់តែប្រសើរឡើង។ ប៉ុន្តែស្នេហាហាក់ដូចជាមិនមានគ្រប់គ្រាន់ នៅក្នុងពិភពលោកបច្ចុប្បន្នរបស់យើង។ មនុស្សជាច្រើនមានអារម្មណ៍ថា មិនពេញចិត្តវា ហើយវប្បធម៌ធ្វើអោយយើងគឺ ផ្តោតអារម្មណ៍លើអំណាច និងសំភារៈនិយម។ ទោះជាយ៉ាងណា នេះមិនបានបញ្ឈប់មនុស្សយើងជាច្រើន ពីការបន្តស្វែងរកសេចក្តីសេ្នហា ទោះបីយើងខិតខំដោយអស់សង្ឃឹមក៏ដោយ។

ប៉ុន្តែបញ្ហាគឺមិនមែនដោយសារ ស្នេហាពិបាករកនោះទេ។ បញ្ហានោះគឺ យើងមិនដឹងថាវាជាអ្វីអោយប្រាកដ។

នៅក្នុងអត្ថបទទាំងនេះ អ្នកនឹងរកឃើញគុណវិបត្តិ នៅក្នុងគំនិតរបស់យើងចំពោះស្នេហា និងនៅលើអ្វីដែលយើងរំពឹងថានឹងទទួលបានពីវា និងរបៀបដែលយើងស្វែងរកវា។ អ្នកនឹងបង្កើតការយល់ដឹងអំពីស្នេហា និងផ្លាស់ប្តូរវិធីសាស្រ្តសម្រាប់វាទៅថ្ងៃមុខ តាំងពីចំណងគ្រួសារ រហូតដល់ទំនាក់ទំនងដែលអ្នកមានជាមួយខ្លួនអ្នក និងអ្នកដទៃផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។