ប្រសិនបើអ្នកបានចំណាយពេល នៅលើភពផែនដីនេះ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ។ អ្នកប្រហែលជាបានកត់សម្គាល់ឃើញថា អ្វីៗកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ចាប់ពីបច្ចេកវិជ្ជាថ្មីៗគួរឱ្យរំភើបដូចជាស្មាតហ្វូន រហូតដល់អាកាសធាតុក្តៅខ្លាំង ដែលបណ្តាលមកពីការផ្លាស់ប្តូរអាកាសធាតុ រហូតដល់គំនរសំរាមគរដូចភ្នំ។ ការអភិវឌ្ឍន៍នៅលើផែនដីយើង មានទាំងអាក្រក់ មានទាំងល្អ។
ហើយការផ្លាស់ប្តូរ មិនត្រឹមតែទៅលើផ្ទៃខាងក្រៅប៉ុណ្ណោះទេ។ យើងបានផ្លាស់ប្តូរភពផែនដីយ៉ាងខ្លាំង ដែលធ្វើអោយសម័យកាលថ្មីមួយ កំពុងលេចចេញជារូបរាង។ អ្នកវិទ្យាសាស្ដ្រហៅយុគសម័យថ្មីថា អាន់ដ្រូប៉ូស៊ីន រឺដែលនិយាយយ៉ាងសាមញ្ញគឺ យុគសម័យរបស់មនុស្ស។
នៅលើផែនដីនេះ មនុស្សលែងជាប្រភេទសត្វទៀតហើយ។ យើងជាកម្លាំងធម្មជាតិមានឥទ្ធិពលស្មើនឹង ភ្នំភ្លើងនិងអាចម៍ផ្កាយ ដែលអាចកំណត់ជោគវាសនារបស់ភពផែនដី។ ប៉ុន្តែតើការផ្លាស់ប្តូរទាំងនោះ មានន័យយ៉ាងដូចម្តេចសម្រាប់យើងទាំងអស់គ្នា ដែលរស់នៅទីនេះ?