លោក Frederick Douglass ធ្លាប់បាននិយាយថា “វាងាយស្រួលក្នុងការកសាងកុមាររឹងមាំ ជាងការកែប្រែបុរសដែលបាក់បែក” ឬពាក្យចាស់ខ្មែរពោលថា “ពត់ឈើទាន់នៅខ្ចី កូនចៅប្រុសស្រីពត់ទាន់នៅតូច” ដូច្នេះនៅពេលពួកគេនៅក្រោមដំបូលរបស់អ្នក តើអ្នកអាចធានាថា អ្នកកំពុងបង្រៀនកូនរបស់អ្នក នូវជំនាញនិងតម្លៃត្រឹមត្រូវយ៉ាងដូចម្តេច? តើកូនៗរបស់អ្នក ត្រូវការអ្វីខ្លះដើម្បីក្លាយជាមនុស្សពេញវ័យ ដែលពឹងផ្អែកលើខ្លួនឯង មានទទួលខុសត្រូវ និងរីករាយ?
ឪពុកម្តាយទាំងអស់ ចង់ឱ្យកូនមានអនាគតល្អបំផុត។ ប៉ុន្តែអ្នកប្រហែលជាមានការភ្ញាក់ផ្អើល នៅពេលដឹងថា ការអភិវឌ្ឍអារម្មណ៍ និងអាកប្បកិរិយាវិជ្ជមាន គឺជាកត្តាសំខាន់មួយសម្រាប់ភាពជោគជ័យ ដូចសមិទ្ធិផលនៃការសិក្សាដែរ។