របបអាហារ កែសម្រួល ការរំលាយអាហារឡើងវិញ

របបអាហារក្លែងក្លាយភាគច្រើន លើកកម្ពស់ការសម្រកទម្ងន់មិនល្អក្នុងរយៈពេលខ្លី ដោយការដាក់កម្រិតលើថាមពល និងសារធាតុចិញ្ចឹមដែលរាងកាយរបស់អ្នកត្រូវការ។ របបអាហារទាំងនេះផ្តល់ផលមិនល្អ ពីព្រោះជារឿយៗវាធ្វើអោយបញ្ហាស្នូលកាន់តែធ្ងន់ធ្ងរ នោះគឺ ការរំលាយអាហាររបស់អ្នក។

មានវិធីថ្មីដើម្បីធ្វើឱ្យសុខភាពរបស់អ្នកប្រសើរឡើង និងបំបាត់ចោលអស់នូវសាច់ធាត់ៗ ហើយវាមិនទាក់ទងនឹងការរាប់កាឡូរី និងចំណាយពេលច្រើនម៉ោង នៅឯកន្លែងហាត់ប្រាណរាល់ថ្ងៃនោះទេ។ ចំណុចសំខាន់គឺត្រូវកែលម្អ ការរំលាយអាហាររបស់អ្នក ដោយបន្សាបថ្លើមរបស់អ្នក ដូច្នេះទើបវាអាចដំណើរការបានត្រឹមត្រូវ។

របបអាហារទំនើបរបស់យើង ដែលមានការបរិភោគ អាហារកែឆ្នៃយ៉ាងច្រើន ធ្វើឱ្យមានស្ត្រេសច្រើននៅលើថ្លើមរបស់យើង។ វាអាចនឹងងស្ទះជាមួយកាកសំណល់ ដែលរារាំងវាមិនអោយដំណើរការថាមពល ប្រកបដោយប្រសិទ្ធភាព។ អត្ថបទទាំងនេះ នឹងគូសបញ្ជាក់ពីកម្មវិធីសាមញ្ញមួយ ដើម្បីដាស់កម្លាំងសម្អាតរបស់ថ្លើមអ្នក និងសំអាតអ្វីៗទាំងអស់នោះចេញ។

កម្មវិធីនេះគឺហៅថា របបអាហារ កែសម្រួល ការរំលាយអាហារឡើងវិញ គឺអាហារបំប៉នដែលបង្កើតឡើងដោយវេជ្ជបណ្ឌិតល្បីឈ្មោះ គ្រីស្តុនសុន និងក្រុមការងាររបស់គាត់។ ផ្អែកលើភស្តុតាងពីការសាកល្បងព្យាបាល ដែលមានការចូលរួមពីមនុស្សរាប់ពាន់នាក់ វេជ្ជបណ្ឌិត គ្រីស្តុនសុន បានបង្កើតកម្មវិធីមួយ ដើម្បីជួយអ្នកមិនត្រឹមតែស្រកទំងន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងព្យាបាលថ្លើមរបស់អ្នក និងគ្រប់គ្រងសុខភាពរបស់អ្នកបានទៀតផង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។