ស្គាល់ទេមនុស្សម្នាក់ ត្រូវរន្ទះបាញ់៧ដង ហើយរស់?

ពេលដែលមានភ្លៀង មានរន្ទះនិង ផ្លេកអន្ទោរ​ មើលទៅរូបភាពរបស់វា ពិតជាមានអំណាចមែនទែន។ នៅពេលមេឃងងឹត មានភ្លៀងរន្ទះ យើងនឹងឃើញរន្ទះគូសវាស នៅលើផ្ទៃមេឃនោះយ៉ាងអស្ចារ្យ។ តែយ៉ាងណាក៏ដោយ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ នៅពេលដែលមានភ្លៀង មានរន្ទះហើយអ្នកបែរជា​ទៅឈរនៅខាងក្រៅយ៉ាងរំភើយ។ អ្នកអាចនឹងមានសំណាងអាក្រក់ រហូតដល់ទាក់ទាញរន្ទះ អោយបាញ់អ្នក។

ពេលដែលត្រូវ​ រន្ទះបាញ់ វាអាចសម្លាប់អ្នកបាន។ ហើយនេះជារឿងដែល តែងតែកើតឡើង ចំពោះមនុស្សជាច្រើនអ្នក។ មែនហើយ, តែនេះមិនមែនជាការពិតទេ ប្រសិនបើអ្នកជា មនុស្សម្នាក់ឈ្មោះថា រ៉យ ស៊ី ស៊ូលីវ៉ាន់ (Roy C Sullivan)។

លោក រ៉យ គឺជាអ្នកមើលថែឧទ្យាន នៅសហរដ្ឋអាមេរិច។ ហើយគាត់ពិតជា​ ពេញចិត្តនឹងការងាររបស់គាត់ខ្លាំងណាស់។ ត្រូវហើយ ជាអ្នកមើលថែ បានន័យថាគាត់ ត្រូវនៅខាងក្រៅជារាល់ដង ដែលជាមូលហេតុ ដែលនាំអោយគាត់នៅជាមួយនឹងធម្មជាតិ នៅពេលដែមានព្យុះភ្លៀង។ អ្នកខ្លះ វាអាចមិនអីទេ​ តែចំពោះលោក​ រ៉យ វិញ គាត់ហាក់ដូចជាមានសមត្ថភាព មិនល្អមួយដែល ទាក់ទាញព្យុះភ្លៀង ហើយប្រែខ្លួនគាត់ជា កុងដង់រន្ទះ។

ត្រូវហើយ លោករ៉យ នេះហើយគឺត្រូវបាន រន្ទះបាញ់រហូតទៅដល់ ៧ ដង ហើយថែមទាំងមិនស្លាប់ថែមទៀត។ ហេតុការណ៍នេះ គឺកើតឡើងចន្លោះឆ្នាំ ១៩៤២ និងឆ្នាំ ១៩៧៧។ មនុស្សមិនងាយរស់ទេ នៅពេលដែលត្រូវ រន្ទះបាញ់ត្រូវ១ដង តែគាត់បាជាបាញ់ត្រូវ៧ដងហើយ បែជាមិនស្លាប់ទៀត។ បើគិតទៅវាពិតជា រឿងដ៏មហាអស្ចារ្យមួយដែលកើតឡើង។

គិតមើល បើបាញ់ច្រើនដងអញ្ចឹង តើគាត់មានសម្ថភាព បំភ្លឺខ្លួននៅពេលយប់ដែរទេ?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។