មូលហេតុដែលខ្ញុំ ចូលចិត្តលេងហ្គេម Fallout

បើអ្នកមិនទាន់ដឹងទេ Fallout ជាប្រភេទហ្គេម ដែលនិយាយ​ពីពិភព​លោក​បន្ទាប់ពី​រងការ​បំផ្លិច​បំផ្លាញ​ដោយសារ​តែ​គ្រាប់បែក​នុយក្លេអ៊ែ។ ពិភពលោក ក្លាយជាវាល​ មិនសូវមានមនុស្សច្រើន ហើយថែមទាំងពោរពេញទៅ​ដោយមនុស្ស​ខុសប្លែកពីគ្នា។ លើសពីនេះទៀត វាសំបូរសត្វដែល​អាច​​​បង្ករគ្រោះថ្នាក់ដល់មនុស្សថែមទៀតផង។ ក្នុងបរិយាកាស​នេះ​ ធ្វើអោយយើង​មានអារម្មណ៍​ស្ងប់ស្ងាត់ ជាមួយនឹងធម្មជាតិ ហើយមិនមែនអ្វីទំនើបច្រើនដើម្បីជំនួយដល់ការ​រស់នៅ​នោះទេ។

ពិភពលោកមុន Fallout

Fallout ខុសពីពិភពលោកយើងធម្មតា ដោយសារការប្រឌិតបែបវិទ្យាសាស្រ្ត ប្រើប្រាស់ Atomic ជាប្រភពថាមពល។ ដូចឆ្នេះអ្វីៗដែលយើងឃើញ គឺខុសពីពិភពពិត ដោយមានការប្រើប្រាស មនុស្សយន្តជំនួយ និងកាំភ្លើងបាញ់កាំរស្មី។ ពិភពរបស់ Fallout មុននឹងមានការបំផ្ទុះគ្រាប់បែក គឺមានលក្ខណៈស្រដៀងនឹងទស្សវត្តន៍ទី ៦០ ដោយសារតែចម្រៀងដែលប្រើប្រាស់់ ក្នុងហ្គេមនេះ​ ក៏ដូចជាការស្លៀកពាក់របស់តួអង្គ។

ទីក្រុង Boston មុនពេលសង្រ្គាម

ប្រភពថាមពលត្រូវហិនហោច ដូចច្នេះក៏ចាប់ផ្តើមមានសង្គ្រាមរវាង សហរដ្ឋអាមេរិច និងប្រទេស​ ចិន។ សង្រ្គាមបន្ត ដូច្នេះ ក្រុមហ៊ុន Vault Tec បានរៀបចំកសាង រូងក្រោមដី ដើម្បីអោយ អតិថិជន អាចរត់គេចនៅពេលមានការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ។

Fallout ក្រោយការបំផ្ទុះគ្រាប់បែក

អាស្រ័យទៅលើហ្គេមដែលអ្នកលេង Fallout មានសាច់រឿង និងឆ្នាំកើតឡើងខុសៗគ្នា។ យ៉ាងណាមិញ ក្រោយពីផ្ទុះគ្រាប់បែកហើយ ពិភពលោកត្រូវបានប្រែប្រួល។ សត្វ និងមនុស្ស ត្រូវ​ជាតិវិទ្យុសកម្មធ្វើអោយខុសប្រក្រតី។ សត្វផ្សេងៗទៀតកើតឡើងដូចជា Deathclaw។ មនុស្សដេលចេញពី រូង (Vault) មកត្រូវកសាងសង្គមឡើងវិញ។ សង្គមត្រូវបែងចែកជា បក្សពួក​ផ្សេងៗមានដូចជា Raider, Brotherhood of Steel, Follower of Apocalyps, New California Republic ។ល។

ពិភពរបស់ Fallout បន្ទាប់ពីសង្រ្គាម

អ្នកនឹងមានតួនាទីមួយក្នុងសង្គមនេះ។ អ្នកចង់ធ្វើអ្វី គឺអាស្រ័យលើជម្រើសរបស់អ្នក។ នៅក្នុង Fallout 4 អ្នកព្រមទាំងអាចកសាងជាជម្រកសម្រាប់ មនុស្សដទៃមកស្នាកនៅ ក៏សាងជាទីលំនៅ ផ្តល់ទឹក ថាមពល អាហារ និងការការពារផងដែរ។ Fallout ជាប្រភេទហ្គេម ដែលធ្វើអោយអ្នក​លេងហើយ ជាប់មន្តស្នេហ៍លើបរិយាកាសរបស់វា។ ប៉ុន្តែគួរអោយសោកស្តាយ មនុស្សជាច្រើន​ដែលជាអ្នកចូលចិត្ត Fallout បាននិយាយថា Bathesda (ម្ចាស់ Fallout) ស្រេកឃ្លានលុយ​ពេក​ធ្វើអោយហ្គេមនេះធ្លាក់ប្រជាប្រិយភាព ជាពិសេសជាមួយរឿងអាក្រក់ជាច្រើនដែល​កើតឡើង​លើ ហ្គេម Fallout ចុងក្រោយគឺ Fallout 76

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។