ការផុតពូជកើតឡើងយឺតៗ ឬភ្លាមៗ?

គំនិតថ្មីមួយបង្ហាញថា ប្រភេទសត្វមួយអាចចុះថយ និងបាត់ទៅ។ តាមពិតកន្លងមក យើងជឿជាក់ថា​ប្រភេទសត្វ​ទាំង​ឡាយ នៅលើផែនដី នឹងនៅតែដដែល។​ ដូច្នេះតើនៅពេលណា ដែលយើងនឹងបានយល់​អំពីការផ្លាស់ប្តូរ ការរស់រានរបស់សត្វ?

ត្រលប់ទៅសតវត្សទី១៩ អ្នកធម្មជាតិជនជាតិបារាំង​ម្នាក់ឈ្មោះ​ ចច ខូវៀ និយាយថា សត្វអាចនឹងផុតពូជតាមរយៈ​ការផ្លាស់ប្តូរបរិស្ថាន ដែលបង្កការវិនាស។

ទ្រឹស្តីបទរបស់លោក ខូវៀ ក្រោយមកត្រូវបានជំទាស់ដោយ អ្នកភូមិសាស្ត្រអង់គ្លេស ឆាល ឡេល  ដែលបានស្នើថា ការផុតពូជកើតឡើងក្នុងល្បឿន ដូចគ្នានឹងការផ្លាស់ប្តូរបរិស្ថានដែរ។ លោកបាននិយាយថា ប្រសិនបើបរិស្ថាន មានការផ្លាស់ប្តូរយឺត ការផុតពូជក៏នឹងកើតឡើងបន្តិចម្តងៗដែរ។ ទ្រឹស្តីនេះទទួលការគាំទ្រ ជាងទ្រឹស្តីគ្រោះមហន្តរាយ របស់លោក ខូវៀ។

ប៉ុន្តែទ្រឹស្ដីរបស់លោក ខូសវៀ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងឆ្នាំ ១៩៨០ ពេលដែលអ្នកភូគព្ភវិទូ លោក វ៉លធើ អាលវើរេស បានរកឃើញព័ត៌មានថ្មី។

នៅពេលជីកចូលស្រទាប់ផែនដី ដែលត្រូវនឹងចុងបញ្ចប់នៃយុគសម័យគ្រីតេស៊ឺស ដែលបានបញ្ចប់ប្រមាណជា ៦៦ លានឆ្នាំមុន លោក អាលវើរេស បានរកឃើញថា វាផ្ទុកបរិមាណអាយឌីស្យូមមិនប្រក្រតី។ អាយឌីស្យូមគឺ​ជាលោហៈដ៏​កម្រមួយ ដែលត្រូវបានរកឃើញជាទូទៅ នៅក្នុងអាចម៍ផ្កាយ។

ផ្អែកលើការរកឃើញនេះ លោក អាលវើរេស បានស្នើគំនិតមួយដើម្បីពន្យល់ ពីកាលៈទេសៈ​ដែលនាំទៅដល់ការផុតពូជ របស់ឌីណូស័រ។ គាត់បានហៅគំនិតរបស់គាត់ថា ទ្រឹស្តីផលប៉ះពាល់។

ទ្រឹស្តីផលប៉ះពាល់បានបង្ហាញថា រាប់លានឆ្នាំមុន មានអាចម៍ផ្កាយទំហំ ១០ គីឡូម៉ែត្រ បានធ្លាក់លើផែនដី។ ផលប៉ះពាល់របស់វា គឺធ្វើអោយដីហុយយ៉ាងខ្លាំង រហូតដល់រាំងខ្ទប់ព្រះអាទិត្យ ដែលនាំឱ្យមាន មហន្តរាយ​បម្រែបម្រួល​អាកាសធាតុ ធ្វើអោយប្រភេទ​ពូជសត្វ​ឌីណូស័រជាច្រើន ថយចុះយ៉ាងលឿន។

យោងតាមការស្រាវជ្រាវ នាពេលបច្ចុប្បន្ននេះ ការផុតពូជដធំ បួនក្នុងចំណោម “៥ធំ” គឺបណ្តាលមកពី ការប្រែប្រួល​អាកាសធាតុ ដោយសារគន្លងផែនដីផ្លាស់ប្តូរ ដែលវាកើតឡើងពីការទាញទំនាញ នៃភពផ្សេងទៀត នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យរបស់យើង។ ទោះយ៉ាងណាយើងដឹងថា មនុស្សមានទំនួលខុសត្រូវ លើការផុតពូជប្រភេទសត្វ​ដែរ។ ប៉ុន្តែនៅក្នុងសណ្ឋានបែបណាទៅ?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។