កាបូនឌីអុកស៊ីត បានពន្លឿនដំណើរការនៃការផុតពូជសត្វ

ដើម្បីយល់ពីមូលហេតុដែលយើង អាចនឹងស្ថិតក្នុងដំណាក់កាលទី ៦ នៃការផុតពូជសត្វដ៏ធំ យើងចាំបាច់ត្រូវយល់ពីអ្វី​ ដែលយើងបានធ្វើ ដើម្បីផ្លាស់ប្តូរបរិស្ថាន ហើយជាមួយនឹងឧស្សាហូបនីយកម្ម គឺជាពិរុទ្ធជន។

ជាក់ស្តែង ការបំភាយកាបូនឌីអុកស៊ីត របស់ឧស្សាហកម្ម បានធ្វើឱ្យជាតិអាស៊ីតក្នុងសមុទ្ររបស់យើង កើន​ឡើង​យ៉ាង​ខ្លាំង ដែលធ្វើអោយកាត់បន្ថយជីវចម្រុះ។ ប៉ុន្តែ តើរឿងនេះកើតឡើងយ៉ាងដូចម្តេច?

មហាសមុទ្រ និងបរិយាកាស ផ្លាស់ប្តូរទៅវិញទៅមកជានិច្ចគឺ ៖ ឧស្ម័នពីបរិយាកាស រលាយចូលទៅក្នុងទឹក ខណៈ​ពេល​ដែល ឧស្ម័នហួតចេញពីមហាសមុទ្រ ទៅលាយជាមួយខ្យល់។ កម្រិតកើនឡើងនៃកាបូនឌីអុកស៊ីត នៅក្នុងបរិយាកាស កំពុង​បង្កើន​បរិមាណ​កាបូនឌីអុកស៊ីត នៅក្នុងមហាសមុទ្រ។

ប៉ុន្តែ នៅពេលកាបូនឌីអុកស៊ីត ផ្សំជាមួយទឹក វាបង្កើតជាអាស៊ីត។ ការសិក្សាបានបង្ហាញថា មហាសមុទ្រ​របស់​យើង មានជាតិអាស៊ីតកើនឡើង ៣០ភាគរយ ធៀបនឹងពេលដែល ឧស្សាហូបនីយកម្មទើបតែចាប់ផ្តើម នៅចុងទសវត្សឆ្នាំ ១៧០០។

អាស៊ីត គឺជាបញ្ហាមួយ សម្រាប់ប្រភេទសត្វមួយចំនួន។ វាផ្លាស់ប្តូរសមាសធាតុ សារធាតុចិញ្ចឹមនៃមហាសមុទ្រ ដោយ​កាត់​​បន្ថយ​​ជីវៈចម្រុះជាទូទៅ ព្រោះប្រភេទសត្វខ្លះ មិនអាចរកចំណីបានគ្រប់គ្រាន់។ ទោះជាយ៉ាងណាក៏ដោយ សារពាង្គកាយ ដែលមានសំបក ឬគ្រោងខាងក្រៅ គឺមានគ្រោះថ្នាក់បំផុត។

កម្រិត​អាស៊ីត​កាន់តែច្រើន​នៅក្នុងមហាសមុទ្រ នាំអោយមាន ការថយចុះកម្រិតកាល់ស្យូម និងអ៊ីយ៉ុងកាបូន ដែលជាបណ្តុំនៃសំបក និងគ្រោងឆ្អឹងខាងក្រៅ។ ប្រសិនបើសារពាង្គកាយ មិនអាចបង្កើត​សំបក​ការពារ​បាន​ទេ ពួកវានឹងត្រូវបាត់បង់ជីវិត។

ប៉ុន្តែ នោះមិនមែនជាបញ្ហាតែមួយទេ។ កាបូនឌីអុកស៊ីត ក៏ជាឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលឱ្យកើតមាន​ កំដៅផែនដីផងដែរ។ នេះជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ ដែលមានផលវិបាកកើតឡើង មិនត្រឹមតែចំពោះពូជសត្វ នៅអាកាសធាតុ​ត្រជាក់​ប៉ុណ្ណោះទេ។

ប្រសិនបើទីជម្រកមួយកើនកម្តៅពេក សត្វមួយអាចធ្វើបំលាស់ទី ទៅកន្លែងដែលជាក់ជាង។ ប៉ុន្តែមានបញ្ហាមួយ: សូម្បីតែទីជំរក​ត្រជាក់​បំផុតនៅលើផែនដី ដូចជាកន្លែងដែល សត្វខ្លាឃ្មុំទឹកកករស់នៅ ក៏រលាយបាត់ដែរ។

អត្រាកម្តៅផែនដីកើនឡើង ដែលមិនធ្លាប់មានពីមុនមក មានន័យថា ប្រភេទសត្វរងការគំរាមកំហែង ដែលអាចធ្វើបំលាស់ទី ទៅរកទីត្រជាក់ពីមុន ឥលូវនេះនឹងបាត់បង់ជីវិត មុនពេលពួកវាអាចរកកន្លែងរស់នៅ។

ការបង្កើនកម្រិតកាបូនឌីអុកស៊ីត គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ សម្រាប់ការផុតពូជសត្វ។ ប៉ុន្តែ នោះមិនមែនជាមធ្យោបាយតែមួយ ដែលមនុស្សយើងពន្លឿនការផុតពូជទេ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។