មនុស្សធ្វើដំណើរយ៉ាងងាយស្រួល ជាគ្រោះថ្នាក់សម្រាប់សត្វដែលងាយរងគ្រោះ

ក្រៅពីកាបូនឌីអុកស៊ីត ការកាប់បំផ្លាញព្រៃឈើ និងផលប៉ះពាល់អវិជ្ជមាន នៃប្រព័ន្ធដឹកជញ្ជូនទំនើប គឺជាកត្តាចម្បង​ ដែលរួមចំណែកដល់ ការផុតពូជរបស់សត្វ។

នៅពេលដែលយើង បំផ្លាញទីជម្រក តាមរយៈការកាប់បំផ្លាញព្រៃឈើ យើងបានបង្ខំឲ្យ ប្រភេទសត្វជាច្រើនបំបែកទៅជាក្រុមតូចៗ ដែលងាយរងគ្រោះជាងមុន ហើយងាយនឹងផុតពូជ។

គិតមើលថា ប្រសិនបើពូជសត្វមួយ មានតែឈ្មោលនិងញីមួយ នោះការស្លាប់របស់សត្វមួយ នឹងធ្វើឱ្យអន្តរាយ ដល់ពូជសត្វទាំងអស់។ ហេតុផលនេះហើយដែល កោះជាធម្មតាមានប្រភេទសត្វ តិចជាងជម្រកលើដីគោក។

ហើយហេតុផលដដែលនេះ ដែលនាំអោយការកាប់បំផ្លាញព្រៃឈើ គឺជាការគំរាមកំហែងដល់ជីវចម្រុះ។ ក្រុមអ្នកវិទ្យាសាស្ត្របានគណនាថា ព្រៃកាន់តែតូចធ្វើអោយមាន  ការផុតពូជសត្វប្រមាណ ៥.០០០ ប្រភេទក្នុងមួយឆ្នាំ។ ការប៉ាន់ស្មាននេះសន្មតថា ព្រៃត្រូពិចរបស់ផែនដី ដែលមានចំនួនសត្វ ២លានប្រភេទ ថយចុះ១ភាគរយ ជារៀងរាល់ឆ្នាំ។

បញ្ហាមួយទៀតគឺថា យើងអាចធ្វើដំណើរទៅមក យ៉ាងងាយស្រួលបំផុត។ ទោះយ៉ាងណាក៏ដោយ ក្នុងការធ្វើដូច្នេះ យើងជួយបែងចែកពូជសត្វនានា នៅទូទាំងពិភពលោក ទៅបញ្ចូលជាមួយសត្វដែលមានស្រាប់ ខណៈពេលដែលកាត់បន្ថយជីវចម្រុះទូទៅ។ តើវាដំណើរការយ៉ាងដូចម្តេច?

ចំពោះ ឆាល ដាវីន របាំងភូមិសាស្ត្រមានសារៈសំខាន់ណាស់ ក្នុងការពន្យល់ពីមូលហេតុដែល ផ្នែកនៃពិភពលោក ដែលមានអាកាសធាតុ ប្រហាក់ប្រហែលគ្នាដូចជា អាហ្វ្រិក អាមេរិកឡាទីន និងក្រុមកោះនៅប៉ាស៊ីហ្វិច ជាជម្រករបស់ពពួកសត្វខុសគ្នាទាំងអស់។

ប៉ុន្តែនៅចុងសតវត្សរ៍ទី ១៩ អ្នកជំនាញផូស៊ីលសត្វបានរកឃើញ ទំនាក់ទំនងចម្លែក ក្នុងចំណោមផូស៊ីលនៅទ្វីបផ្សេងៗគ្នា។ ក្រោយមក ទ្រឹស្តីនៃការរសាត់អណ្តែតទ្វីប ក៏បង្ហាញអំពីការជាប់ទាក់ទងគ្នានេះ។​ គឺថាទ្វីបនានានៅលើពិភពលោក ធ្លាប់នៅជាប់គ្នា បង្កើតផ្ទៃដីដ៏ធំមួយដែលមានឈ្មោះថា ប៉ាងជៀ។

បច្ចេកវិទ្យាទំនើបមានសារៈសំខាន់ណាស់ ក្នុងការសឹក្សីពីដីបុរាណទាំងនេះ។ ដំណើរការដែលរុក្ខជាតិនិងសត្វប្រើ ដើម្បីបោះទីជម្រក ពឹងផ្អែកលើការធ្វើចំណាកស្រុកសន្សឹមៗរបស់មនុស្សយ។ សព្វថ្ងៃនេះអ្វីៗដំណើរការលឿន និងញឹកញាប់ជាងមុន។

ជាលទ្ធផល ជំរកបានចាប់ផ្តើមរួមបញ្ចូលគ្នា ខណៈពេលដែលប្រភេទសត្វ ដែលធ្លាប់រស់នៅដោយសុវត្ថិភាពដាច់តែឯង ឥឡូវនេះត្រូវបានគំរាមកំហែង ជាមួយនឹងសារពាង្គកាយប្រកួតប្រជែងថ្មី ហើយអាចនឹងរលាយបាត់ទាំងស្រុង។

ប៉ុន្តែខណៈពេលដែល ការកាប់បំផ្លាញព្រៃឈើ និងការដឹកជញ្ជូនតាមបែបទំនើប បានជះឥទ្ធិពលលើអត្រា នៃការផុតពូជ យើងក្នុងនាមជាមនុស្ស បាននិងកំពុងជម្រុញដល់ការផុតពូជសត្វ ចាប់តាំងពីការវិវត្តដំបូងរបស់យើងមកម្លេះ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។