មនុស្សយើង បង្កអោយពូជសត្វដទៃវិនាស​ តាំងពីយូរមកហើយ

មិនមែនត្រឹមសកម្មភាពរបស់មនុស្ស ចាប់តាំងពីយុគសម័យឧស្សាហកម្មទេ ដែលបណ្តាល​ឱ្យ​សត្វ​ជា​ច្រើន​ផុត​ពូជ។ តាមពិតមនុស្សយើង បានធ្វើអោយមានការផុតពូជ ទាំងពីដំណរកកើតពូជមនុស្សយើង ដំបូង​មក​ម្លេះ (Homosapiens ហូមូសេផៀន)។

ថនិកសត្វធំ ៗ ដូចជាសត្វរមាស បន្តពូជយឺត ប៉ុន្តែទំហំរបស់វា ការពា​រពួកវាពីសត្វមំសាសីធម្មជាតិភាគច្រើន ពោលគឺលើកលែងតែមនុស្សនេះឯង។ ដូច្នេះនៅពេលដែលពូជមនុស្ស បានរីករាលដាល ក្នុង​សហវត្សរ៍​​ចុង​ក្រោយ ហើយបានចាប់ផ្តើមបរបាញ់ ចំនួនសត្វធំៗនៅលើផែនដីក៏បានធ្លាក់ចុះ។

អ្នកស្រាវជ្រាវខ្លះ បានប៉ាន់ស្មានថា ការកាត់បន្ថយចំនួនជីវិត គឺជាលទ្ធផលនៃការ ប្រែប្រួលអាកាសធាតុ ប៉ុន្តែ​តំណរ​ភ្ជាប់នេះ ពិបាកនឹងមើលឃើញ។  អ្វីដែលពួកគេបានរកឃើញ និងបង្ហាញភស្តុតាង យ៉ាង​ងាយស្រួល​នោះ​គឺ កន្លែងដែលមានមនុស្សរស់នៅ សត្វធំៗក៏បានងាប់ជាច្រើនដែរ។

មនុស្ស​យើងជាអ្នកប្រមាញតាំងពីដំបូង់។ ប្រភេទសត្វដូចជា ដំរីរោមវែង គ្មានសត្វណាប្រម៉ាញ់វាទេ រហូត​ដល់​មនុស្ស​កើតមាន! ភ្លាមៗនោះសត្វធំៗទាំងនេះ ត្រូវបានគំរាមកំហែង ហើយយន្តការនៃការរស់រាន​របស់​ពួក​វា លែងមានប្រសិទ្ធិភាពទៀតហើយ។

ពូជ​មនុស្ស ហូមូសាផៀន ថែមទាំងជាអ្នក ធ្វើអោយផុតពូជមនុស្សស្រដៀងយើង (Neanderthals នៀនដឺហាល) ផងដែរ។ នៅពេលហូមូសេផៀន បានធ្វើដំណើរទៅកាន់តំបន់ ដែល នេនឌែល​ រស់នៅ នេនឌែល បានចាប់ផ្តើមបាត់ខ្លួន។

ប៉ុន្តែមុនពេល នៀនដឺហាល ចុងក្រោយបានស្លាប់ទៅ ហូមូសាផៀន បានបង្កាត់ពូជជាមួយពួកគេ។ ជា​លទ្ធផល មនុស្សបួនភាគរយ នៃចំនួនប្រជាជនសព្វថ្ងៃនេះ មានហ្សែននៀនដឺហាលខ្លះ! នេះជាការពិត ជា​ពិសេស​នៅ អឺរ៉ុប និងអាស៊ី ដែលជាអតីតជំរក របស់នៀនដឺហាល។

ហើយ​ខណៈដែលនៀនដឺហាលភាគច្រើន រស់នៅអឺរ៉ុប និងអាស៊ីនោះ ពូជមនុស្សហូមូសាផៀន បាន​ធ្វើ​ដំណើរ​ឆ្ងាយ ដូចជាកោះដាច់ស្រយាលនៅកណ្តាលមហាសមុទ្រ។

តើអ្នក​អាចស្រមៃបានទេថា មានមនុស្សប៉ុន្មាននាក់ ដែលត្រូវបានបាត់ខ្លួននៅសមុទ្រ មុនដែលពេលកោះ អ៊ីស្ទើរ ត្រូវបានគេរកឃើញ? ប្រហែលជាវាជា ឥរិយាបទប្រថុយប្រថាន ដែលពន្យល់ពី ភាពជោគជ័យ នៃ​ពូជ​មនុស្ស​យើង​លើ នៀនដឺហាល ដែលជាសាច់ញាតិជិតស្និទ្ធរបស់យើង។

អ្វី​ដែលគួរឱ្យចាប់អារម្មណ៍គឺ ខណៈពេលដែលមនុស្ស គឺជាបុព្វហេតុ នៃការផុតពូជដ៏ធំទី ៦ យើងក៏អាចជា ជន​​រង​គ្រោះ​​ម្នាក់​ដែរ។ ការផ្លាស់ប្តូរបរិស្ថានធ្ងន់ធ្ងរ ដែលយើងបានធ្វើ អាចជារឿង ដែលចុងបញ្ចប់បញ្ជូន យើង​អោយទៅតាមផ្លូវ របស់នៀនដឺហាលដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។