កំណត់ព្រុំដែនច្បាស់លាស់ សម្រាប់កូនៗ និងខ្លួនអ្នកផ្ទាល់

ឪពុកម្តាយជាច្រើន​ ចាត់ទុកកូនៗរបស់ពួកគេ ជាអ្វីដេលសំខាន់បំផុតក្នុងជីវិត។ ប៉ុន្តែក្នុងការធ្វើដូច្នេះ តើអ្នកបានផ្តល់គំនិតឱ្យពួកគេដោយអចេតនាថា ពួកគេសំខាន់សម្រាប់ពិភពលោកទាំងមូលទេ?

អ្នកចង់ឱ្យកូនរបស់អ្នកជឿលើខ្លួនឯង ប៉ុន្តែបែរជាជឿជាក់ពួកគេពិសេស ដែលអាចនាំឱ្យមានអារម្មណ៍ថា ខ្លួនសមនឹងមានគ្រប់យ៉ាង។ គ្រោះថ្នាក់នៃបញ្ហានេះគឺ កង្វះការយល់ចិត្ត កើនឡើងការមិនពេញចិត្ត និងជំនឿដែលថាពួកគេ មិនគួរព្យាយាមខ្លាំង ដើម្បីទទួលបានអ្វីដែលគេចង់បាននោះទេ។

មានហេតុផលជាច្រើនថា​ហេតុអ្វីបានជាកូនក្មេង អាចកើតមានឥរិយាបទក្អេងក្អាង។ ឪពុកម្តាយខ្លះគ្រាន់តែធ្វើជ្រុលដោយ ផ្តល់អោយក្ដីស្រឡាញ់ច្រើនពេក ដោយសារតែខ្លួនខ្វះវាកាលពីក្មេង។ អ្នកផ្សេងទៀតមានអារម្មណ៍ថា ការយកចិត្តទុកដាក់ច្រើន អាចជាការប្រឆាំងនឹងការគំរាមកំហែងពី ការធ្វើបាប ការបរិភោគមិនល្អ ឬបណ្តាញសង្គម។ យើងទៅមើលរឿងរបស់​ ខារ៉ូល និងថម។ ពួកគេបានលះបង់សម្រាប់ កូនស្រីរបស់ពួកគេឈ្មោះ ថានី ហើយបានផ្តល់អ្វីគ្រប់យ៉ាង ដែលនាងចង់បាន។ ពួកគេអនុញ្ញាតឱ្យ ថានី សម្រេចចិត្តថា តើពួកគេទៅកន្លែងណា និងធ្វើអ្វី។ ប៉ុន្តែពួកគេបានដឹងថាពួកគេបានធ្វើខុស នៅពេលដែល ខារ៉ូលនិងថមបានរកឃើញថា ថានី ត្រូវបានគេចាត់ទុកថា ជាក្មេងស្រីចិត្តអាក្រក់នៅឯសាលារៀន។ ពួកគេចង់បង្រៀនកូនស្រី អំពីសារៈសំខាន់នៃការធ្វើល្អចំពោះអ្នកដទៃ ដោយធ្វើល្អចំពោះនាង។ ផ្ទុយទៅវិញនាងបែរជា គិតតែពីខ្លួនឯង និងខ្វះការយល់ចិត្ត។

ប្រសិនបើអ្នកព្រួយបារម្ភ អំពីអត្មារបស់កូនអ្នក វាជាពេលសម្រាប់ណែនាំពីការដាក់ខ្លួន។ ជាជាងសរសើរលទ្ធផលរបស់គេ ដោយនិយាយថា “កូនរត់បានលឿនបំផុត មិនធ្លាប់មាន!” ចូរសរសើរការខិតខំប្រឹងប្រែង របស់គេដោយថា “ការហ្វឹកហាត់របស់កូន ពិតជាបានលទ្ធផលល្អ!”។ អ្នកក៏អាចណែនាំការដឹងគុណ ក្នុងជីវិតប្រចាំថ្ងៃផងដែរ។

អារម្មណ៍ស្ញប់ស្ញែង ក៏អាចផ្តល់ការយល់ឃើញថ្មីផងដែរ។ អ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យ កាលីហ្វ័រញ៉ា បានរកឃើញថា ការផ្តល់ឱកាសឱ្យកូនអ្នក មានអារម្មណ៍កោតស្ញប់ស្ញែង ដូចជាការមើលឃើញភាពអស្ចារ្យនៃធម្មជាតិ ឬមើលរូបសត្វឌីណូស័រ រំលឹកពួកគេថា នៅលើលោកនេះមានអ្វីៗច្រើន ដែលអស្ចារ្យជាងពួកគេ។

លើសពីនេះទៀត ដើម្បីផ្តល់អំណាចដល់កូនអ្នកពិត អ្នកត្រូវបង្កើតឋានានុក្រមច្បាស់លាស់ នៅក្នុងគ្រួសាររបស់អ្នក។ នេះមានន័យថា ការកំណត់លក្ខខណ្ឌដោយម៉ើងម៉ាត់, បង្ហាញផលវិបាកដែលត្រូវកើតឡើង, ផ្តល់រង្វាន់ជាជាងការសូកប៉ាន់ និងបង្ហាញពីសាមគ្គីភាពជាមួយដៃគូរបស់អ្នក។

ទាំអនេះគឺចាំបាច់ ពីព្រោះថា អំណាចច្រើនពេក មិនល្អសម្រាប់ការអភិវឌ្ឍរបស់កុមារនេះ។ ហេតុផលទាំងមូលដែលកូនអ្នក ធ្វើអ្វីលើសពីអ្នកកំណត់ គឺដើម្បីធានាថា អ្នកគ្រប់គ្រងអ្វីៗគ្រប់យ៉ាងបាន! នៅពេលអ្នកបង្ហាញពីភាពវាងវៃខាងផ្លូវចិត្ត កូនអ្នកនឹងរៀនជឿជាក់លើខ្លួនឯង និងធ្វើការសម្រេចចិត្តបានល្អ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។