កុំរំពឹងភាពឥតខ្ចោះ ឬអន្តរាគមរាល់ពេលកូនធ្វើខុស

ពាក្យមួយឃ្លានិយាយថា “ពេជ្រគឺជាដំធ្យូង ដែលអាចរងសម្ពាធយ៉ាងខ្លាំងបាន” ឪពុកម្តាយជាច្រើន ដែលរំពឹងភាពឥតខ្ចោះ ចាត់ទុកកូនៗ ជាផ្នែកមួយ​នៃខ្លួនគេ។ ពួកគេសង្ឃឹមថាតាមរយៈការជំរុញកូនៗ ឱ្យទទួលជោគជ័យនៅត្រង់ចំណុចដែលពួកគេបរាជ័យ ពួកគេអាចព្យាបាលស្នាមរបួសរបស់ខ្លួន។

ប៉ុន្តែការធ្វើបែបនេះ អាចជះឥទ្ធិពលអាក្រក់ ដល់សុខភាពផ្លូវចិត្តរបស់កូនអ្នក។ គាត់អាចអភិវឌ្ឍភាពឥតខ្ចោះតាមសង្គម ដែលជាជំនឿថា អ្នកដទៃនឹងមិនស្រឡាញ់គាត់ទេ ប្រសិនបើគាត់ធ្វើខុស។ ការសិក្សាមួយ ក្នុងឆ្នាំ ២០១៣ ដែលបានចុះផ្សាយក្នុង កម្រងការស្រាវជ្រាវនៃកាសម្លាប់ខ្លួន (Archives of Suicide Research) បានបង្ហាញថា ក្មេងប្រុស មានអាយុពី ១២ ទៅ ២៥ឆ្នាំ ៧០ភាគរយ ដែលបានសម្លាប់ជីវិត គឺបានដាក់សម្ពាធយ៉ាងខ្លាំងលើខ្លួនឯង។

ការដាក់សម្ពាធច្រើន គឺពិតជាមិនល្អសម្រាប់សុខភាពទេ ទោះបីជាកុមារាឬកុមារីក៏ដោយ។ តើអ្នកអាចធ្វើអ្វីជំនួសវិញ? ដើម្បីបង្ការកុំអោយកំហុសតិចតួច ធ្វើអោយគាត់គិតថាខ្លួនគ្មានបានការ អ្នកគួរលើកទឹកចិត្តកូនរបស់អ្នក ឱ្យខិតខំដើម្បីឧត្តមភាព មិនមែនភាពល្អឥតខ្ចោះទេ។ ចូរកុំរិះគន់ខ្លាំងពេក។ ផ្ទុយទៅវិញ ធ្វើការរិះគន់ នៅចន្លោះការសរសើរ។ តួរយ៉ាងដូចជានិយាយថា “ល្អណាស់ដែល សំអាតបន្ទប់ខ្លួនឯង! ប៉ាប/ម៉ាក់បានសម្គាល់ឃើញថា កូនមិនបានបត់អាវយឺតមុនពេលទុកដាក់វាទេ ប៉ុន្តែកូនបានរៀបចំគ្រែយ៉ាងល្អហើយ”។

ឪពុកម្តាយដែលជំរុញ អោយបានភាពល្អឥតខ្ចោះខ្លាំងពេក ចុងក្រោយនឹងទៅគ្រប់គ្រង់សព្វយ៉ាង និងធ្វើអោយហួសព្រំដែន។ ជាលទ្ធផលឪពុកម្តាយទាំងនេះ ប្រថុយនឹងធ្វើអោយកូនៗរបស់ពួកគេ មិនបានរៀនពីរបៀបក្រោកឡើងឬព្យាយាមបន្ត នៅពេលមានកំហុស។

ហើយផលវិបាករយៈពេលវែង អាចអាក្រក់ជាងកំហុសនោះផ្ទាល់ថែមទៀត។ ការអសមត្ថភាព ក្នុងការទទួលស្គាល់ និងដោះស្រាយជាមួយនឹងបញ្ហាតូចតាច អាចនាំឱ្យមា​ន ការលំបាកក្នុងការផ្លាស់ប្តូរ ទៅជាមនុស្សពេញវ័យ, ការមិនអាចសម្រេចចិត្តដោយខ្លួនឯង និងបញ្ហាក្នុងការថែទាំ តម្រូវការខាងអារម្មណ៍ និងរាងកាយ។ កុមារដែលមានឪពុកម្តាយខាងលើ អាចនឹងកើតជំងឺបាក់ទឹកចិត្ត លេបថ្នាំវិកលចរិក ឬថ្នាំកំសាន្តអារម្មណ៍ និងមានបញ្ហាសុខភាពរាងកាយ។

ផ្ទុយទៅវិញ ត្រូវជួយកូនអ្នក ឱ្យរៀននិងរីកចម្រើនពីកំហុសរបស់គាត់ ដោយបង្រៀនគាត់ថា អ្វីដែលសំខាន់គឺថាតើយើងយកឈ្នះបញ្ហាដោយរបៀបណា។ ចែករំលែករឿងរ៉ាវ នៃការងើបពីការបរាជ័យផ្ទាល់ខ្លួនរបស់អ្នក ដើម្បីបង្ហាញគាត់ថា យើងទាំងអស់គ្នាសុទ្ធតែកំពុង ដំណើរការអភិវឌ្ឍ។ ឧទាហរណ៍ “ម៉ាក់ធ្លាប់គិតថា គ្រប់យ៉ាងនឹងត្រូវចប់ នៅពេលដែលម៉ាក់មិនបានឈ្នះ ការប្រកួតគូរគំនូរ។ ប៉ុន្តែនៅទីបញ្ចប់ ម៉ាក់នៅតែបន្តគូរគំនូរ ហើយស្នាដៃក៏កាន់តែប្រសើរឡើង” ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។