ឪពុកម្តាយល្អ មិនបាំងកូនពីការឈឺចាប់ទេ

នៅពេលជូលី និងម៉ៃឃើល បានលែងលះគ្នា ពួកគេបារម្ភថាវានឹង ពិបាកពេកសម្រាប់កូនៗរបស់ពួកគេ ក្នុងការទទួលយក។ ដូច្នេះអស់រយៈពេលជាច្រើនឆ្នាំ ពួកគេបានធ្វើឱ្យប្រាកដថា មិនមានការផ្លាស់ប្តូរច្រើនទេ។ ម៉ៃឃើលតែងទទួលទានអាហារពេលល្ងាច ជារៀងរាល់ថ្ងៃអាទិត្យ និងរាល់ថ្ងៃឈប់សម្រាក។

ប៉ុន្តែនៅពេលដែលជូលី ត្រូវចែករំលែកជីវិតគ្រួសាររបស់នាង ជាមួយដៃគូថ្មី នាងបានដឹងថា នាងបានអូសបន្លាយ​ពេលវេលា ដែលជៀសមិនរួច។ ទោះបីជានាងចង់ បែកគ្នាអោយដាច់ស្រលះជាមួយម៉ៃឃើលក៏ដោយ ក៏នាងនៅតែរក្សាររឿងមិនល្អជាច្រើន សម្រាប់ជាប្រយោជន៍ដល់កូនៗរបស់នាង។

វាជារឿងធម្មជាតិទាំងស្រុង ដែលចង់ការពារកូនៗរបស់អ្នក ពីការលំបាក ជាពិសេសប្រសិនបើពួកគេ បានរងការប៉ះទង្គិចការលំបាកខ្លះៗរួចទៅហើយ នៅក្នុងជីវិតរបស់ពួកគេ។ ប៉ុន្តែការមិនអនុញ្ញាតឱ្យពួកគេ ជួបប្រទះការឈឺចាប់ បង្ហាញថាពួកគេមានភាពទន់ខ្សោយ។ នៅពេលពួកគេរៀនពីរបៀប ដោះស្រាយភាពតានតឹងក្នុងជីវិត ដូចជាឪពុកម្តាយបែកបាក់គ្នា នោះពួកគេនឹងបង្កើត ភាពជឿជាក់លើខ្លួនឯង និងជំនាញដោះស្រាយបញ្ហា។ ពួកគេដឹងថា ពួកគេមានសមត្ថភាព ជំនឿជាក់ និងការអត់ធន់។

ទន្ទឹមនឹងនេះ ក្មេងដែលមិនធ្លាប់រៀន គ្រប់គ្រងការឈឺចាប់ អាចក្លាយជាមនុស្សពេញវ័យ ដែលចំណាយពេលពេញមួយជីវិតរបស់ពួកគេ ដើម្បីព្យាយាមជៀសវាងវា តាមរយៈយន្តការដោះស្រាយមិនសមស្រប។

ជូលីគិតថា នាងកំពុងធ្វើអ្វីដែលត្រឹមត្រូវ ដោយរក្សាគ្រួសារឱ្យនៅជុំគ្នានៅដដែល តែតាមពិត នាងត្រូវកំណត់ព្រំដែនជាមួយអតីតស្វាមី ហើយឈប់ការពារកូនៗរបស់នាង ពីការឈឺចាប់នៃការបែកគ្នា។

ដូច្នេះនាងឈប់ហៅអតីតស្វាមីនាង ទៅញ៉ាំបាយនៅថ្ងៃអាទិត្យ ហើយមិនឱ្យគាត់មកលេង នៅថ្ងៃឈប់សម្រាកទេ។ កូនៗរបស់នាងនឹងឈឺចាប់ណាស់ ប៉ុន្តែពួកគេបានរៀនពីវា។

នៅពេលដែលអ្នកទទួលស្គាល់​ និងដោះស្រាយនូវការឈឺចាប់ ជាជាងបន្ថយឬបដិសេធវា ធ្វើឱ្យអារម្មណ៍របស់អ្នក កាន់តែប្រសើរឡើង ហើយផ្ទុយទៅវិញធ្វើឱ្យអ្នកអាចស្គាល់ ពីភាពរីករាយ។ អ្នកក៏កាន់តែមានការយោគយល់ និងយល់ពីពិភពលោកជុំវិញអ្នក ដែលធ្វើឱ្យមានភាពងាយស្រួល ក្នុងការយល់ពីអ្នកដទៃ និងបង្កើតចំណង​ក្នុងសង្គម។ ទីបំផុត ការឈឺចាប់ទាញការយកចិត្តទុកដាក់របស់អ្នក និងធ្វើឱ្យអ្នកដឹងច្បាស់ពីអ្វី ដែលកំពុងកើតឡើងក្នុងពេលបច្ចុប្បន្ន ហើយអ្នកនឹងមើលឃើញពីតម្លៃរបស់អ្នក។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។