កុំរារាំងកូន ៗ របស់អ្នកមិនឱ្យឆ្លងកាត់អារម្មណ៍ទាំងឡាយ

កុំរារាំងកូន ៗ របស់អ្នកមិនឱ្យឆ្លងកាត់អារម្មណ៍ទាំងឡាយ ។ ឪពុកម្តាយជាច្រើន មិនចង់បង្ហាញអារម្មណ៍អវិជ្ជមាន។ ពួកគេអាចផ្លាស់ប្តូរប្រធានបទ ឬព្យាយាមលើកទឹកចិត្តកូនៗរបស់ពួកគេ ជាជាងធ្វើឱ្យពួកគេមានអារម្មណ៍សោកសៅ ឬឈឺចាប់។

ប៉ុន្តែនៅពេលពួកគេ រៀនគ្រប់គ្រងអារម្មណ៍ពិបាកៗ កុមារត្រូវការពិនិត្យពិច្ឆ័យនិងការគាំទ្រ មិនមែនការបង្វែរដាននោះទេ។ ប្រសិនបើពួកគេមិនអាច ទ្រាំទ្រនឹងអារម្មណ៍សោកសៅ ពួកគេនឹងមិនមានឆន្ទៈ ក្នុងការប្រថុយប្រថាននៅពេលក្រោយទេ ដោយសារតែការភ័យខ្លាច ចំពោះការបរាជ័យឬ ការមិនទទួលយក។ ដូច្នេះសូមឱ្យកូនរបស់អ្នក បង្កើតកំលាំងផ្លូវចិត្ត និងអារម្មណ៍របស់គាត់ ដោយឆ្លងកាត់អារម្មណ៍គ្រប់បែបយ៉ាង។ យ៉ាងណាមិញ គាត់នឹងមិនអាចជៀសវាងភាពធុញទ្រាន់, កំហុស, ការខកចិត្ត ឬភាពច្របូកច្របល់ក្នុងជីវិតរបស់គាត់។

អ្នកអាចបង្វឹកគាត់ អំពីរបៀបដោះស្រាយ អារម្មណ៍របស់គាត់តាំងពីដំបូង។ ការដែលអាចដោះស្រាយបញ្ហាប្រឈម ដោយគ្មានការឈ្លានពាន, ឧបាយកល, ឬការធ្លាក់ខ្លួនទៅរកទម្លាប់មិនល្អ ផ្តល់ផលល្អនៅដល់ពេលពេញវ័យ។ យោងតាមអ្នកស្រាវជ្រាវនៅ រដ្ឋមួយក្នុងសហរដ្ឋអាមេរិចបានបង្ហាញថា អាយុ៥ឆ្នាំកុមារដែលបង្ហាញជំនាញ ទំនាក់ទំនងសង្គម ដូចជាការមានស្និទ្ធស្នាលជាមួយអ្នកដទៃ និងចេះចែករំលែក ទំនងជាបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ហើយមានការងារធ្វើនៅអាយុ ២៥ ឆ្នាំ។ រីឯកុមារដែលមិនមាន ជំនាញបែបនេះ មិនសូវងាយនឹងបញ្ចប់ការសិក្សា ហើយងាយប្រឈមនឹងការប្រើប្រាស់គ្រឿងញៀន និងបញ្ហាច្បាប់។

ដូច្នេះតើអ្នកអាចណែនាំ គំនិតឈ្លាសវៃផ្លូវអារម្មណ៍ ដល់គ្រួសារអ្នកយ៉ាងដូចម្តេច? ចូរព្យាយាមនិយាយអំពីអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក ហើយសុំឱ្យកូនរបស់អ្នក រៀបរាប់ពីអារម្មណ៍របស់គាត់។ ដើម្បីបង្កើតវាក្យសព្ទអារម្មណ៍ ចូរលើកទឹកចិត្តឱ្យគាត់ រៀបរាប់ពីអារម្មណ៍របស់គាត់ ជាជាងបង្ហាញគ្រាន់តែសកម្មភាពជាក់លាក់ណាមួយ ​ដែលធ្វើឱ្យគាត់តូចចិត្ត។ ព្យាយាមប្រើពាក្យដែលបង្ហាញច្បាស់ ពីអារម្មណ៍ជាក់លាក់ដូចជា “ភ័យ” ដើម្បីអោយជួយកូនអ្នក ស្គាល់អារម្មណ៍របស់គាត់ និងទទួលខុសត្រូវចំពោះអារម្មណ៍ទាំងនោះ។

នៅពេលដែល វាជារឿងធម្មតា ក្នុងការមានអារម្មណ៍មិនសប្បាយចិត្ត អ្នកក៏អាចបង្រៀនកូនរបស់អ្នក ឱ្យជួយជំនួយអារម្មណ៍ប្រសើរ ដើម្បីកុំឱ្យគាត់ជាប់គាំងជាមួយអារម្មណ៍មិនល្អនោះ។ នេះនឹងលើកកម្ពស់ការយល់ដឹងពីខ្លួនឯង ដែលជាទិដ្ឋភាពសំខាន់ ក្នុងការគ្រប់គ្រងអារម្មណ៍។ ប្រហែលជាឱ្យគាត់កត់ទុក អ្វីដែលធ្វើឱ្យគាត់មានអារម្មណ៍សប្បាយរីករាយ ដូចជាទៅដើរលេង ឬលេងជាមួយឆ្កែ។ ជាមួយគ្នា, អ្នកអាចរិះរកវិធីល្អៗសម្រាប់គាត់ ដើម្បីគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួន ធ្វើអោយស្ងប់អារម្មណ៍ ឬលើកទឹកចិត្តខ្លួនឯង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។