បង្ហើយ​កិច្ចការ​ដែល​ខ្លួន​ធ្វើ ហើយ​ធ្វើ​កំណត់​ត្រា​ជា​ប្រការ​សំខាន់

ក្នុងជីវិតនេះ អ្នកតែងតែធ្វើរឿងជាច្រើន។ អ្វីដែលសំខាន់ចំពោះទង្វើររបស់អ្នក តាមពិតទៅមិនមែន​ស្ថិត​លើ​អ្វី​ដែលអ្នកធ្វើ ឬអ្នកមិនធ្វើនោះទេ។ ក្នុងជីវិតនេះអ្វីដែលសំខាន់ជាងគេ គឺអ្វីដែលអ្នកបានធ្វើហើយ តែធ្វើមិន​អោយចប់សព្វគ្រប់។

ការដែលមិនបញ្ចប់ការងាររបស់អ្នក វាបណ្តាលអោយកើតជាជំងឺ។​ ជំងឺដំបៅដួងចិត្ត ធ្វើអោយយើងប្រព្រឹត្ត​ការងារ​ដទៃទៀតក៏មិនចប់។ លុះយូរៗទៅ ការមិនបង្ហើយការងារក៏ក្លាយទៅជារឿងធម្មតា ហើយផ្លូវចិត្តក៏តាំង​តោងជាប់ទៅហើយថាខ្លួនឯងធ្វើអ្វីក៏មិនចប់ដែរ។

មានបុរសម្នាក់គាត់ចូលរួមសិក្ខាសិលាលើកទឹកចិត្តមួយ។ ចុងបញ្ចប់គាត់ក៏ទៅសួរអ្នកបង្រៀននោះថា លោកគ្រូ តើមានពាក្យ ឬដំបូន្មានអ្វីសម្រាប់ខ្ញុំ ព្រោះខ្ញុំអាយុចាស់ សក់ល្បាយអាចម៍ខ្លាទៅហើយ នៅតែធ្វើ​រឿង​អ្វីមិនបានសម្រេចទាល់តែសោះ? តើមានសៀវភៅអ្វីដែលបំផុសផ្លូវចិត្តខ្ញុំអោយធ្វើរឿងចប់បានទេ? គ្រូនោះក៏​ឆ្លើយទៅវិញយ៉ាងងាយ “លោកអ៊ុំ វាមិនមែនជាបញ្ហាផ្លូវចិត្ត ឬកំលាំងចិត្តយើងទេដែលមិនអាចបញ្ចប់ការងារ​ណាមួយនោះ។ លោកអ៊ុំ ក៏ដូចជាអ្នកជោគជ័យទាំងឡាយដែរ,​ ត្រូវព្យាយាម មិនថារឿងអី ត្រូវតែបង្ខំចិត្តធ្វើវា​អោយចប់ចុងចប់ដើមទៅ។”

អ្នកមិនមែនជាអ្នកបរាជ័យទេ ហើយវាខុសស្រលះដែលគិតថាខ្លួនជាមនុស្សបែបនេះ។ ចាប់ពីថ្ងៃនេះតទៅ​ធ្វើ​អ្វី មិនថាធំ មិនថាតូច ត្រូវធ្វើអោយចប់ ហើយធ្វើកំណត់ត្រាទុកទៅ។ រឿងតូចៗ ដែលសម្រេចវានឹងក្លាយទៅជា​រឿងធំ។ យូរៗទៅវានឹងក្លាយជាទម្លាប់មួយរបស់យើង ដែលតែងតែសម្រេចរឿងផ្សេងៗបាន។ យកកំណត់ត្រា​នោះមកអាននៅពេលក្រោយ ឃើញខ្លួនសម្រេចរឿងច្រើន ក៏ផ្តល់ជាកម្លាំងចិត្តអោយធ្វើការបានកាន់តែល្អ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។