ផ្លាស់ប្តូរការស្តាប់ បែបមិនយកចិត្តទុកដាក់

អន្តរកម្ម បង្កើនការឆ្នៃប្រឌិតរបស់អ្នក​ នៅពេលអ្នកលេងហ្គេម ឬក៏ផ្ញើរសារលើទូរស័ព្ទដើម្ប ពិភាក្សា​ពី​បញ្ហា​ផ្សេងៗ​។ តែ​មានវិធីក្រៅពីនេះទៀត ដើម្បីអោយមានអន្តរកម្ម ក៏ដូចជាការបំផុសគំនិត និង​ការ​ឆ្នៃប្រឌិត​ក្នុង​ការធ្វើ​អ្វីមួយ។ វិធីនោះគឺ​ការស្តាប់ ដែលពីមុនមកយើងបានត្រឹមតែស្តាប់ ពេលខ្លះមិនទាំងស្តាប់ផង ចេះ​តែ​ធ្វើ​ជា​ស្តាប់ទៅ។

ស្តាប់មិនមែនបានត្រឹមតែស្តាប់ទេ។ យើងធ្លាប់តែស្តាប់ហើយ ឆ្លើយចាៗ​ បាទៗ ពេល​ខ្លះ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ ទៅ​លើអ្វីដែលគេនិយាយទេ។ ដោយសារជានិច្ចកាល មានអារម្មណ៍ថា ដឹងថាគេនឹងនិយាយ ​អំពី​អ្វី​រួច​ទៅ​ហើយ។ ការ​ឆ្លើយចោលនេះ ឬធ្វើជាស្តាប់នេះធ្វើអោយអ្នកខាតបង់ ឱកាសដើម្បីបានចំណេះដឹង និងការ​បំផុស​ទឹកចិត្ត។

និយាយពីខ្លួនយើង ពេលដែលយើងនិយាយទៅ មានគេចាប់អារម្មណ៍ស្តាប់ ហើយឆ្លើយតបចំចំណុចល្អៗ តែង​តែ ធ្វើអោយ​យើង​មានអារម្មណ៍ទូលាយ ចង់ចែករំលែកកាន់តែច្រើនទៀត និងចម្រើនគំនិតល្អៗ បន្ថែមទៀត។ បើ​ដឹងថាបែបនេះ​ហើយពេលក្រោយ យើងចាប់យកឱកាស ក្នុងការស្តាប់នោះ ស្តាប់ដោយយកចិត្តទុកដាក់ ដើម្បី​បាន​ប្រយោជន៍។ យើងក៏បានប្រយោជន៍​ រីឯអ្នកនិយាយក៏ទទួលបានដូចគ្នា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។