ថ្ងៃដ៏ពិសេស​ ០២/០២/២០២០

មានមើលប្រតិទិនទេ? ថ្ងៃនេះពិតជាពិសេសណាស់ គឺថ្ងៃ ២ ខែ ២ ឆ្នាំ ២០២០ គឹសុទ្ធតែលេខ ២។ ហើយ​មានថ្ងៃបែបនេះទៀតគឺមានតែ ថ្ងៃ ៣ ខែ ៣ ឆ្នាំ ៣០៣០ ដែលច្បាស់ណាស់យើងទាំងអស់គ្នារស់មិនដល់​ទេ ដូច្នេះតែជួយចែករំលែកទាំងអស់គេ។

ទេ!ទេ!… និយាយលេងទេ ថ្ងៃនេះគឹជាថ្ងៃពិសេស មិនមែនដោយ ០២ ០២ ២០២០ អីនោះទេ។ កុំមានគំនិត​ថាថ្ងៃនេះល្អពិសេសជាងគេអី ព្រោះថា ថ្ងៃណា ក៏ជាថ្ងៃពិសេស ដែរ។ ដែលឃើញមានថ្ងៃទី ៣ ខែ ២​​ ឆ្នាំ ២០២០ ផ្ទួនគ្នាដែរ ឬទេ? ពិតជាគ្មានទេ!

អ្នកប្រហែលជា ប្រកែកថា ចុះឃើញលេខ ២ ដូចគ្នានោះទេ? តើគ្រាន់តែលេខដូចគ្នា អ្នកគិតថាពិសេសជាង​គេ​អញ្ចឹងអ្នកមិនទាន់គិតដល់ស៊ីជម្រៅនោះទេ។ លេខដូចគ្នា មិនបានធ្វើអោយថ្ងៃណាមួយ ពិសេសនោះទេ អ្នកទេ​ដែលហុចគំនិតថា លេខដូចគ្នាពិសេសនោះ។ ចុះបើអ្នកថា ថ្ងៃណាក៏ថ្ងៃពិសេស ថ្ងៃដែលកើតឡើង​ មិនមានពីរដងនោះ មិនបានទេឬ? វាស្តិតនៅលើ គំនិតរបស់អ្នកទេតើ។

ម្យ៉ាងវិញទៀត ថ្ងៃណាក៏ពិសេស កើតឡើងតែម្តង មិនអាចកើតដដែលដែរ ដូច្នេះត្រូវចេះអោយតំលៃវា​ មិនថា​ពេលណា។ អ្វីដែលអ្នកចង់សម្រេច ត្រូវសម្រេច មិនបានចាំដល់ថ្ងៃនេះល្អ ថ្ងៃនោះល្អនោះទេ។ រវល់តែចាំជា​អន្លើ ដល់ថ្ងៃមួយមិនបាន ធ្វើអ្នកប្រាកដជាស្តាយក្រោយ។ ថ្ងៃល្អមិនពឹងលើលេខនោះទេ វាស្ថិតនៅលើការគិត​របស់អ្នកទេតើ បើអញ្ចឹង ថ្ងៃណាក៏ជាថ្ងៃល្អ ដែលយើងគួរធ្វើអ្វីដែលខ្លួនចង់ធ្វើនោះទៅ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។