ទំនាក់ទំនងដោយសាមញ្ញ និងច្បាស់លាស់

ប្រធានាធិបតី John Kennedy ឡើងថ្លែសុន្តរកថាសម្ភោធ នៅ Brandenburg Gate នៅទីក្រុង ប៊ើលីន ប្រទេស​អាឡឺម៉ង់ ដោយនិយាយថា “ការចង់ចាំនឹងនៅត្រង់នេះរហូត”។ ហើយពេល ប្រធានាធិបតី Reagan និយាយនៅ Brandenburg Gate ២៥ ឆ្នាំក្រោយមកថា “លោក ហ្គ័របាឆេវ វាយជញ្ជាំងចោលទៅ”។ សម្តី ទាំង ២ នេះសុទ្ធតែគួរអោយចងចាំ។

អ្នកនិយាយពូកែៗ ទាំងរូបរាង និងកាយវិកាសុទ្ធតែសមសួន ហើយតភ្ជាប់ជាមួយអ្នកស្តាប់បានល្អ។ ពួកគេ​​បង្កើតបរិយាកាសល្អៗ។

អ្នកសរសេរក៏ដូចគ្នា គឺភ្ជាប់ជាមួយអ្នកអាន ហើយធ្វើអោយគ្រប់ឃ្លាឃ្លោង សុទ្ធតែគួរអោយចាប់អារម្មណ៍។ អ្នក​អានរបស់គេ ក៏ជក់ចិត្តដិតអារម្មណ៍ មិនអាចដាក់សៀវភៅចុះបាន។

បើសិនជាអ្នកធ្វើអោយគ្រប់យ៉ាង សាមញ្ញ ច្បាស់លាស់ និងរីករាយ វាជួយអោយអ្នកក្តាប់អារម្មណ៍​ ប្រិយមិត្តអ្នកតាមដានបាន។ វាធ្វើអោយគេ ចាប់អារម្មណ៍តាំងពីដើមដល់ចប់។ វាជារឿងមិនគួរអោយជឿ ដែលក្នុងពិភពលោក​ដែលពោរពេញដោយទំនាក់ទំនង បែរជាមិនសូវមានការទាក់ទងដែលល្អទៅវិញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។