រឿងដែលជាស្នូល នៃសេចក្តីស្រឡាញ់

រឿងដែលជាស្នូល នៃសេចក្តីស្រឡាញ់ ។ គិតថាអ្នកកំពុងផឹកកាហ្វេជាមួយមិត្តភក្តិ ហើយក៏បានជជែកអំពីទំនាក់ទំនង។ អ្នកក៏សួរមិត្តភក្តិថា ចង់បានដៃគូរបៀបណា។ ពួកគេក៏ពណ៌នាថា ចង់អោយដៃគូចាត់ទុកខ្លួនបែបណា និងគូសបញ្ជាក់ពីអ្វីដែលពួកគេ ចង់អោយដៃគូរបស់ពួកគេធ្វើសម្រាប់ពួកគេ។

ខណៈពេលដែលវាសមហេតុផល ក្នុងការរំពឹងថានឹងទទួលបានអ្វីមួយ នៅក្នុងទំនាក់ទំនងរបស់យើង យើងជារឿយៗផ្តោតលើរឿងនេះ ហើយមិនអើពើនឹងធាតុសំខាន់មួយទៀតគឺ យើងក៏ត្រូវផ្តល់ឱ្យវិញផងដែរ។ យើងទាំងអស់គ្នាត្រូវការទទួលបាន ពេលវេលា ការថែទាំ ការស្រឡាញ់និងការយកចិត្តទុកដាក់។ ហើយនៅពេលដែលដៃគូផ្តល់ឱ្យគ្នាទៅវិញទៅមក ដើម្បីបំពេញតម្រូវការទាំងសងខាង ពួកគេនឹងមានការរីកចម្រើនក្នុងទំនាក់ទំនងនោះ។

ប៉ុន្តែជាអកុសល ការរីកចម្រើនរួមគ្នានៅក្នុងទំនាក់ទំនង អាចមានការលំបាកនៅក្នុងសង្គមពីព្រោះ យើងត្រូវបានបង្រៀនជាញឹកញាប់ថា បុរសនិងស្ត្រីមានតួនាទីជាក់លាក់។ អ្នកនិពន្ធប្រើប្រាស់ទំនាក់ទំនងផ្ទាល់ខ្លួន ដើម្បីបង្ហាញពីបញ្ហានេះ។ ក្នុងទំនាក់ទំនងមួយ ដៃគូរបស់នាងជឿថា តួនាទីរបស់ស្ត្រីគឺចិញ្ចឹមបីបាច់ និងថែទាំគាត់ដូចម្តាយគាត់ដែរ។ នៅក្នុងទំនាក់ទំនងមួយទៀត ដៃគូរបស់នាងបានចាប់ផ្តើម ពឹងផ្អែកលើតួនាទីយេនឌ័រ ដើម្បីធ្វើឱ្យគាត់មានអារម្មណ៍ថា មានភាពជាបុរស និងលេចធ្លោជាងមុន។

ក្នុងករណីទាំងពីរនេះ នាងមិនដែលទទួលបានសេចក្តីស្រឡាញ់ ដែលនាងកំពុងស្វែងរកនោះទេ។ ដៃគូរបស់នាងមិនត្រូវបានគេបង្រៀនថា ពួកគេត្រូវផ្តល់សេចក្តីស្រឡាញ់ទេ មានតែថាបុរសនិងស្ត្រី គ្រាន់តែបញ្ចេញឥរិយាបទ តាមរបៀបជាក់លាក់ណាមួយតែប៉ុណ្ណោះ។

ការទទួលយកតាតួនាទីយេនឌ័រ រារាំងទាំងបុរសនិងស្ត្រី ពីការមានទំនាក់ទំនងស្នេហា។ ការបោះបង់ចោលគំនិតទាំងនេះ ហើយការជ្រើសរើសការរៀនពីរបៀបស្រលាញ់ គឺជាជំហានសំខាន់មួយ សម្រាប់យើងទាំងអស់គ្នា។ វិធីមួយដែលឆ្លងផុតតួនាទីយេនឌ័រ អាចជាការប្រកាន់យកគំនិតនេះគឹ ដោយសារតែស្ត្រី ត្រូវបានចិញ្ចឹមអោយចេះ យកចិត្តទុកដាក់ ផ្គត់ផ្គង និងមានការថែទាំ ពួកគេអាចដឹកនាំបុរសឆ្ពោះទៅរកស្នេហា។ ប៉ុន្តែរឿងនេះអាចមានប្រសិទ្ធភាព នៅពេលដែលបុរសទទួលស្គាល់ថា ពួកគេត្រូវរៀនពីវិធីស្រឡាញ់ និងវិធីផ្តល់អាទិភាពដល់តម្រូវការរបស់ដៃគូ ដូចការដែលពួកគេផ្តល់អាទិភាពដល់ខ្លួនឯងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។