ធ្វើអ្វីដែលអ្នកស្រលាញ់ គឺជាជំហ៊ានទៅរកភាពជោគជ័យ, អ្នករកឃើញវាឬនៅ?

ជីវិត​យើងមិនវែងទេ។ ដូច្នេះអ្នកគិតថា សំណួរដូចជា “តើអ្នកពិតជាចង់ធ្វើអ្វី ជាមួយពេលវេលាដ៏ខ្លីរបស់អ្នក នៅលើផែនដី?” នឹងត្រូវបានចាត់ទុកជា សំណួរសំខាន់បំផុត។ ប៉ុន្តែអ្នកគិតខុសហើយ។ យើងត្រូវបានណែនាំ ជាញឹកញាប់ថា ការធ្វើអ្វីដែលយើងស្រលាញ់ និងរកលុយបាន គឺមិនអាចទៅរួចឡើយ។ ប៉ុន្តែននេះ មិនមែនជាការពិតទេ។

សារសំខាន់នៅទីនេះគឺ៖ ធ្វើអ្វីដែលអ្នកស្រលាញ់គឺ គឺជាជំហ៊ានទៅរកភាពជោគជ័យប៉ុន្តែដំបូងអ្នកត្រូវគិតថា អ្វីដែលអ្នកស្រលាញ់នោះ។

តើអ្នកធ្លាប់កត់សម្គាល់ទេថា អ្នកផ្លាស់ប្តូរជោគជ័យ សុទ្ធតែចូលចិត្តអ្វីដែលពួកគេធ្វើ? នោះដោយសារតែអ្នក មិនទំនងនឹងទៅមុខជាមួយ គំនិតអស្ចារ្យទេ ប្រសិនបើអ្នក មិនយកចិត្តទុកដាក់។ ហើយការធ្វើអ្វី ដែលអ្នកស្រលាញ់ មិនត្រឹមតែ ធ្វើឱ្យអ្នកសប្បាយចិត្តប៉ុណ្ណោះទេ តែវាក៏ជាអ្វីដែលធ្វើឱ្យអ្នក ខិតខំយ៉ាងពិសេស និងទទួលបានជោគជ័យផងដែរ។

នេះជាមូលហេតុដែល វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរកឃើញនូវអ្វី ដែលអ្នកពិតជាចង់ធ្វើ។ គ្រាន់តែការរកឃើញ វាអាចស្តាប់ទៅដូចជាសាមញ្ញទេ ប៉ុន្តែវាពិតជាពិបាកណាស់។ ដូចចិត្តវិទូលោក រីឆាត វ៉ាយមែន កត់សម្គាល់ថា នេះគឺដោយសារតែ ខួរក្បាលរបស់យើងមានពីរ “តួអង្គ”។ មួយគឺមានភាពច្នៃប្រឌិត ហើយបង្កើតចេញ គំនិតល្អបំផុត ប៉ុន្តែ  “បុរសស្ងៀមស្ងាត់” នេះត្រូវបាន គ្របសង្កត់ដោយតួអង្គទី២ គឺអ្នកជំនាញរិះគន់ ក្នុងខ្លួនរបស់យើង ដែលជា “បុរសឡូឡា” នៅក្នុងបន្ទប់។

នៅពេលណាដែល តួអង្គស្ងប់ស្ងាត់ស្នើចេញ គំនិតគួរឱ្យទាក់ទាញមួយ តួអង្គឡូឡា និយាយថា វាមិនអាចទៅរួចទេ។ នេះគឺជា វដ្តមរណៈគំនិត (Idea Death Cycle) ហើយនេះជាមូលហេតុដែល មនុស្សជាច្រើនបានជាប់គាំង នៅក្នុងការិយាល័យ អស់មួយជីវិត។ រាល់ពន្លក នៃការយល់ដឹងអំពី អ្វីដែលពួកគេត្រូវធ្វើពិតប្រាកដ ត្រូវបានកាប់ឆ្កា ដោយការរិះគន់ របស់ពួកគេផ្ទាល់។

ដើម្បីបំបែកចេញពីវដ្តនេះ សូមសាកល្បង លំហាត់ដូចខាងក្រោម។ អ្វីដែលអ្នកត្រូវការ គឺក្រដាស និងប៊ិចមួយចំនួន។ ត្រៀមខ្លួនហើយឬនៅ? ល្អ! ឥឡូវឆ្លើយសំណួរទាំងនេះ ដោយឯកឯងតាមដែលអាចធ្វើទៅបាន ដោយមិនចាំបាច់រារែក ឬកែសម្រួលខ្លួនឯង។

តើពេលចុងក្រោយណាដែល អ្នកមានអារម្មណ៍ថាមានជីវិត និងបានផ្តោតពេញលេញ នៅក្នុងពេលនោះ? ប្រសិនបើទេព្តារក្ស (Genie – ទេវតារក្សាជនម្នាក់) មួយចេញពីដប ហើយឱ្យអ្នកនូវ ប្រាក់ខែពេញ ១២ខែ តើអ្នកនឹងធ្វើអ្វី? នៅត្រង់នេះអ្នកគួរ កត់សម្គាល់នូវអ្វីដែលធ្វើអោយ ផែនការរបស់អ្នក សប្បាយរីករាយយ៉ាងជាក់លាក់។ ឧទាហរណ៍៖ ប្រសិនបើធ្វើរឿងសិល្បៈ តើអ្វីដែលធ្វើឱ្យ គំនិតនេះទាក់ទាញ? តើវាជាការ ផលិតសិល្បៈ ឬមនុស្សដែលអ្នក ចង់ធ្វើវាជាមួយ?

នេះគ្រាន់តែជាជំហាន ដំបូងក្នុងការកំណត់ អាជីពសេរី របស់អ្នក។ ប៉ុន្តែកុំបារម្ភ អំពីការអនុវត្តជាក់ស្តែងនៅឡើយ – មុនពេលដែលយើង ឈានដល់ចំនុចនេះ យើងនឹងត្រូវបំបាត់នូវ ជំនឿទូទៅមួយចំនួន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។