ភាពទន់ខ្សោយ ជាចំណុចខ្លាំង! អ្នកគ្រាន់តែត្រូវការបរិស្ថានត្រឹមត្រូវ

ការស្វែងរក សេរីភាពការងារ ជំនួសអោយការងារ ៨ម៉ោងមួយថ្ងៃ គឺបញ្ហាមួយដែលមាន បំណែកជាច្រើន។ ទោះយ៉ាងណាក៏ដោយ បំណែកសំខាន់បំផុត នៅតែដដែលគឺ អ្នក។ តើអ្នកអាចសង្ឃឹម យ៉ាងដូចម្តេចថា នឹងរីករាយនឹងជីវិតដ៏អស្ចារ្យ ប្រសិនបើអ្នកជឿថា អ្នកជាមនុស្សធម្មតា? ចម្លើយគឺថាអ្នកមិនអាច។ នេះមានន័យថា យើងត្រូវស្វែងរក ភាពខ្លាំង ឬមហាកម្លាំង របស់អ្នក មុនពេលយើង ក្រឡេកមើលអាជីពសេរី​ របស់អ្នក។

ដើម្បីធ្វើដូចនេះ យើងត្រូវយល់ពីសារសំខាន់គឺ៖ ចំណុចខ្សោយរបស់អ្នក ច្រើនតែជាចំណុចខ្លាំងរបស់អ្នក ដោយអ្នកគ្រាន់តែត្រូវការ នៅក្នុងបរិស្ថានត្រឹមត្រូវ មួយប៉ុណ្ណោះ។

ចាប់តាំងពីអ្នកនៅក្មេងអ្នក ត្រូវបានគេកុហកមួយ។ ពាក្យកុហកនេះនិយាយថា អ្នកត្រូវតែពូកែគ្រប់យ៉ាង ដើម្បីឱ្យបានល្អគ្រប់គ្រាន់។ គិតត្រឡប់ទៅពេល នៅសាលារៀនវិញ។ នៅពេលអ្នកទទួលបាន លទ្ធផលសិក្សា តើការសង្កត់ធ្ងន់នៅត្រង់ មុខវិជ្ជាដែលអ្នកពូកែ រឺមុខវិជ្ជាដែលអ្នករៀនមិនចេះ? ឪពុកម្តាយនិងគ្រូរបស់អ្នក បានលើកទឹកចិត្តឱ្យអ្នក ខិតខំពង្រឹងមុខវិជ្ជាដែលអ្នកខ្សោយ ជាជាងធ្វើអោយមុខវិជ្ជា ដែលអ្នកពូកែស្រាប់ អោយកាន់តែពូកែខ្លាំងទៀត។ នេះគ្រាន់តែជាវិធីមួយ ក្នុងចំណោមវិធីជាច្រើន ដែលកុមារត្រូវបានបង្រៀន ឱ្យខិតខំអោយបានមធ្យម ជាជាងពង្រឹងភាពខ្លាំងរបស់ពួកគេ។

មនុស្សមាន សេរីភាពក្នុងអាជីព អាចប្រើវិធីផ្សេង។ នោះហើយជាអ្វី ដែលអ្នកនឹងធ្វើផងដែរ។ ដូច្នេះនេះជាសំណួរសំខាន់បំផុត៖ តើអ្នកសម្គាល់ មហាកំលាំង របស់អ្នកយ៉ាងដូចម្តេច?

កន្លែងដែលល្អបំផុត ដើម្បីចាប់ផ្តើមគឺត្រូវមើល ចំណុចដែលគេថាខ្សោយ របស់អ្នក។ រៀនពីអ្នកនិពន្ធ។ មុនពេលដែលគាត់ប្តូរអាជីព ថៅកែរបស់គាត់តែងតែ ស្តីបន្ទោសគាត់ ចំពោះការព្យាយាមផ្លាស់ប្តូរ របៀបដែលអ្វីៗបានធ្វើហើយ ជាជាងការផ្តោតអារម្មណ៍ លើកិច្ចការដែលនៅនឹងដៃ។ អ្វីក៏ដោយដែលគាត់កំពុងធ្វើការ គាត់តែងតែរកឃើញវិធី ដើម្បីកែលម្អលទ្ធផល អោយកាន់តែប្រសើ។

នៅពេលគាត់ក្លាយជា អ្នកពិគ្រោះយោបល់ឯករាជ្យ គាត់បានដឹងថា នេះពិតជាការងាររបស់គាត់ហើយ៖ អតិថិជនបានចំណាយប្រាក់ឱ្យគាត់ ដើម្បីកំណត់បញ្ហា និងអោយយោបល់អ្វីដែល អាចធ្វើអោយរីកចម្រើន។ អ្វីដែលមើលទៅដូចជា ភាពទន់ខ្សោយនៅក្នុង កន្លែងធ្វើការមួយ គឺពិតជាចំណុចខ្លាំង ក្នុងកន្លែងមួយផ្សេងទៀត។ បញ្ហាមិនមែនជាអ្នកនិពន្ធទេ តែគឺជាការដែលគាត់ ធ្វើការនៅក្នុងបរិស្ថានខុស។

គិតអំពី “ចំណុចខ្សោយ” របស់អ្នក ហើយអ្នកនឹងសម្គាល់ឃើញ ចំណុចខ្លាំងដែល ស្រដៀងគ្នា យ៉ាងឆាប់រហ័ស។ ឧទាហរណ៍ថា អ្នកពិបាកផ្តោតលើរឿងមួយ ហើយបន្តប្តូរទៅគំរោងផ្សេងៗគ្នា។ នោះពិតជាបញ្ហា ប្រសិនបើការងាររបស់អ្នក ត្រូវធ្វើម្តងតែមួយរឿង ប៉ុន្តែលក្ខណៈនេះ អាចជាសម្បត្តិដ៏ធំមួយ នៅក្នុងបរិយាកាសខុសគ្នា។

ឧទាហរណ៍ លទ្ធភាពក្នុងការផ្លាស់ប្តូរយ៉ាងលឿន ក្នុងចំណោមជម្រើសផ្សេងៗ ដោយមិនត្រូវព័ត៌មានលម្អិត គឺពិតជាអ្វីដែលត្រូវការ នៅពេលជជែកវែករកគំនិត។ អ្វីដែលមើលទៅដូចជាចំណុចកង្វះខាត ក្នុងការងារបច្ចុប្បន្នរបស់អ្នក អាចជាមហាកម្លាំងរបស់អ្នក។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។