ការបង្កើតគំនិតថ្មី មិនមែនវិធីតែមួយ ដើម្បីមានភាពដើម (Original)

នៅពេលអ្នកនិពន្ធ កំពុងរៀបចំខ្លួន ធ្វើជាទីប្រឹក្សា គាត់បានជួបគូប្រជែង។ គំនិតអាជីវកម្ម របស់គូប្រជែងរបស់គាត់ គឺស្រដៀងនឹងគំនិតរបស់គាត់ដែរ។ សូម្បីតែការរចនា គេហទំព័រក៏ស្រដៀងគ្នាដែរ។ គេបានយកជ័យជំនះ លើគាត់។ វាជាពេលវេលា ដ៏គួរឱ្យស្រងាកចិត្ត ហើយគាត់ស្ទើរតែលែងបន្តទៅមុខ។

ជិតមួយខែនៅក្នុងការ បណ្តាក់ទុនថ្មីរបស់គាត់ គាត់បានដឹងថា គាត់មិនចង់ធ្វើដូចជា គូប្រកួតប្រជែងរបស់គាត់ឡើយ។​  គាត់មានតម្លៃ អាទិភាព និងអតិថិជនខុសគ្នា។ ប៉ុន្តែគាត់ស្ទើរតែជួប មហន្តរាយដោយសារ ឃ្លាដែលនិយាយថា “គំនិតទាំងអស់ ត្រូវតែបង្កើតថ្មីទាំងស្រុង”។ ឃ្លានេះស្ទើរតែបាន សម្លាប់អាជីវកម្មរបស់គាត់ មុនពេលវាមានឱកាស ចាប់ផ្តើមទៅទៀត។

សារសំខាន់នៅទីនេះគឺ៖ ការបង្កើតគំនិតថ្មី មិនមែនជាមធ្យោបាយតែមួយទេ ដើម្បីមានភាពដើម (Orignal) ទេ។

ភាពដើម (Originality) ជាញឹកញាប់ត្រូវអារកាត់ថាជា គំនិតអស្ចារ្យ និងមិនស្គាល់ពីមុន។ វាជារឿងមួយ ដែលមិនងាយធ្វើបាននោះទេ។ សំណាងល្អហើយដែល អ្នកមិនចាំបាច់ធ្វើជា Steve Jobs ជំនាន់ក្រោយ ដើម្បីបង្កើតភាពដើមទេ!

វិធីមួយដើម្បីមានភាពដើម ដោយមិនធ្វើចាំបាច់ ធ្វើអ្វីថ្មីទាំងស្រុង គឺការកែប្រែ ទៅលើគំនិតដែលមានស្រាប់ អោយទៅជាថ្មីសម្រាប់អ្នក។ ស្រមៃថាអ្នកឃើញ នរណាម្នាក់ធ្វើអ្វីមួយ ដែលអ្នកចង់ធ្វើ។ ប្រសិនបើអាជីវកម្មរបស់គេ ត្រូវបានប្រគល់ឱ្យអ្នកឥឡូវនេះ ដោយសារមន្តអាគម តើអ្នកនឹងដំណើរការវា តាមរបៀបដែលគេធ្វើដែរឬទេ? ប្រហែលជាមិនមែនទេ។ អ្នកនឹងមានផ្លាស់ប្តូរ ត្រង់នេះត្រង់នោះ ដែលនឹងធ្វើឱ្យវា ក្លាយជារបស់អ្នក។

ការសម្គាល់តំណភ្ជាប់ គឺជាវិធីសាស្រ្តមួយផ្សេងទៀត ចំពោះភាពដើម។ យើងលើកយក អាយផត iPod មកនិយាយ។ នៅពេលដែលវាចេញលក់ដំបូង អតិថិជនបានចាប់ចិត្ត នឹងប៊ូចុចបែប រង្វង់របស់វា។ នោះមិនមែន ជាគំនិតថ្មីទេ។ រង្វង់ចុចរបស់អាយផត ត្រូវបានដាក់បញ្ចូលទៅក្នុង ការរចនារបស់វា បន្ទាប់ពីលោក Phil Schiller ដែលជាអ្នកធ្វើទីផ្សាររបស់ Apple បានឃើញវា លើកុំព្យូរទ័រកំលាំងខ្លាំងរបស់ HP (Hewlett Packard) ឆ្នាំ ១៩៨៣ ។ រវង់ចុចគឺជាគំនិតចាស់ ដែលកំពុងរង់ចាំអ្នកផ្សេង យកទៅកែឆ្នៃហើយ ប្រើប្រាស់ក្នុងបែបផ្សេងទៀត។

ដូច្នេះប្រសិនបើអ្នក ចង់បានភាពដើម សូមធ្វើដើរតាមលំនាំរបស់ Apple ហើយចាប់ផ្តើម ចង់ដឹងចង់ឃើញ។ អានសៀវភៅដែល គ្មាននរណាម្នាក់ផ្សេងទៀត នៅក្នុងវិស័យរបស់អ្នកកំពុងអាន។ ចាប់ផ្តើមកត់សម្គាល់អ្វី ដែលកំពុងកើតឡើង នៅជុំវិញអ្នក។ បន្ទាប់មកចាប់ផ្តើមបង្កើត តំណភ្ជាប់ លើផ្នែក​ដែលមិនទាក់ទងគ្នា ក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ នេះគឺវិធីយ៉ាងមានប្រសិទ្ធភាព រដើម្បីជំរុញអោយមានភាពដើម។

ប៉ុន្តែសូមចាំថា ភាពដើមមិនមែនគ្រាន់តែ អំពីគំនិតប៉ុណ្ណោះទេ។ អ្នកក៏អាចធ្វើអោយខ្លួនអ្នកប្លែកពីគេ ដោយប្រើទំនាក់ទំនងដើម​ (original communication)។ ការអភិវឌ្ឍស្ទីលមួយ គឺសាមញ្ញ ប៉ុន្តែវាត្រូវការការអនុវត្ត។ ឆ្ពោះទៅកាន់ គេហទំព័រដូចជា blogger.com ហើយបង្កើតប្លុកឥតគិតថ្លៃមួយ។ ទោះជាមានរឿងអ្វីត្រូវ សរសេរពីរដងក្នុងមួយសប្តាហ៍ អំពីប្រធានបទដែលអ្នកចូលចិត្ត ហើយចុះផ្សព្វផ្សាយ។ នេះគឺជាវិធីល្អបំផុតមួយ ក្នុងការបញ្ជាក់គំនិតរបស់អ្នក។ យូរៗ ទៅអ្នកនឹងចាប់ផ្តើម រកឃើញសារដែលជារបស់អ្នក ដោយមិនជាន់ដានអ្នកណា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។