មានអាជីវកម្មសេរី បួនប្រភេទសំខាន់ៗ

រហូតមកដល់ពេលនេះ យើងបានពិនិត្យមើល មូលដ្ឋានគ្រឹះនៃ ផ្នត់គំនិតអាជីពសេរី។ ហេតុនេះ នាំយើងទៅសំណួរបន្ទាប់គឺ តើមនុស្សអាជីពសេរី ធ្វើអ្វីអោយប្រាកដ សម្រាប់ការរស់នៅ? គំនិតទូទៅដែលអ្នកនិពន្ធ បានមកពីមនុស្សដែល ចង់លាឈប់ពីការងារគឺ “ចាប់ផ្តើមបើក ហាងកាហ្វេ ឬហាងលក់សៀវភៅ។” មិនមានអ្វីខុសជាមួយ ការសម្រេចចិត្តនេះទេ ប្រសិនបើវាពិតជា ក្តីសុបិន្តរបស់អ្នកមែន ប៉ុន្តែមានវិធីងាយៗជាងនេះ ក្នុងការរកលុយ ដោយធ្វើជាមនុស្ស មានអាជីពសេរី។

សារសំខាន់នៅទីនេះគឺ៖ មានអាជីវកម្មសេរី បួនប្រភេទសំខាន់ៗ

នៅពេលដែលមនុស្ស ស្រម៉ៃអំពីការបើក ហាងកាហ្វេតូចមួយគួរឱ្យស្រលាញ់ ពួកគេច្រើនតែមិនគិត អំពីការពិតនៃការ បើកអាជីវកម្មតូចមួយ ប៉ុន្តែផ្តោតទៅលើតែ ជីវិតដែលពួកគេស្រមៃចង់បាន នៅពេលមានហាងកាហ្វេ។ អ្វីដែលពួកគេចង់បានគឺ ឯករាជ្យភាពនិងសមត្ថភាព ក្នុងការធ្វើការតាមដំណើររបស់ពួកគេ ហើយកំណត់អាទិភាពផ្ទាល់ខ្លួន។

ប៉ុន្តែនេះជាបញ្ហា៖ ហាងកាហ្វេ និងហាងផ្សេងៗ មិនមែនអាជីវកម្មសេរីល្អនេះទេ។ ហាងទាំងនេះត្រូវការដើមទុន សម្រាប់ចាប់ផ្តើមច្រើន ហើយពិបាកក្នុងការ សាកល្បងបើក។ សំខាន់ជាងនេះទៅទៀតគឺ ពិបាកនឹងរកលុយ។ នេះក៏ព្រោះតែអ្នក ត្រូវចំណាយលើថ្លៃថេរ រដូចជាថ្លៃជួលតូបនិងទឹកភ្លើង។ ហើយការមិនអាច រកចំណូលដើម្បីទប់នឹង ការចំណាំយទាំងអស់នេះ គឺជាហេតុផលទីមួយ ដែលអាជីវកម្មថ្មីត្រូវដួល។ ដូច្នេះនេះជាច្បាប់ដំបូងនៃ អាជីពសេរី៖ រក្សាថ្លៃដើម អោយទាបបំផុត!

ហេតុនេះ នៅសល់ជម្រើសផ្សេងទៀតជាច្រើន។ ពិចារណាទៅលើ ជំនួញលើសេវាកម្ម។ នេះគឺជាប្រភេទការងារ ដែលអ្នកគិតលុយ តាមពេលវេលាដែលអ្នកចំណាយ។ ឧទាហរណ៍ រចនាគេហទំព័រ, អ្នកប្រឹក្សាជំងឺ (Therapist) និងអ្នកនិពន្ធឯករាជ្យ។ ការផ្តល់សេវាកម្ម មានគុណប្រយោជន៍ធំមួយគឺ៖ អ្នកអាចចាប់ផ្តើមភ្លាមៗ ប្រសិនបើអ្នកមានជំនាញរួចហើយ ហើយអ្នកប្រហែលជាមិនចាំបាច់ វិនិយោគច្រើនទេ។ រីឯផ្នែកអវិជ្ជមានវីញ វាត្រូវកំណត់ដោយពេលវេលា។ វាកំណត់កម្រៃដែលអ្នកអាចរកបាន ដោយសារតែអ្នកអាចទទួលយក ចំនួនអតិថិនក្នុងកម្រិតមួយប៉ុណ្ណោះ ក្នុងមួយខែ។

ជម្រើសមួយទៀតគឺ លក់ផលិតផលនិម្មិត (Virtual Products)។ ទាំងនេះរួមមានព័ត៌មាន ដែលមាននៅក្នុង សៀវភៅអេឡិចត្រូ (ebooks) រឺសៀវភៅណែនាំ (guides) ឬវគ្គសិក្សាតាមអ៊ីនធឺណិត (online course)។ មិនដូចសេវាកម្មទេ វាមិនមានដែនកំណត់ លើកម្រៃដែលអ្នកអាចរកបានទេ។ នៅពេលអ្នកបានបង្កើត ផលិតផលរបស់អ្នករួចហើយ អ្នកអាចលក់វាម្តងហើយម្តងទៀត។ ចំណុចអវិជ្ជមាន? អ្នកនឹងត្រូវការចំណេះដឹងទីផ្សារច្រើន ដើម្បីបង្កើតផលិតផល ដែលនឹងលក់ចេញដំបូង។

អ្នកក៏អាចបង្កើត ផលិតផលរូបវ័ន្តដូចជា កន្ត្រកឆ្កែត្បាញដោយដៃ ឬអាហារលក់នៅតូបផ្សារ។ នេះទោះយ៉ាងណា វាត្រូវកា ពេលវេលានិងធនធានច្រើន ដូច្នេះវាជាជំរើសមួយដែលអ្នក ប្រហែលជាចង់ជៀសវាង លុះត្រាតែអ្នកពិតជាស្រលាញ់​ របររកស៊ីរបស់អ្នក។

នៅចុងក្រោយនោះគឺ ការផ្សាយពាណិជ្ជកម្ម។ គឺវិធីដើម្បីបង្កើតប្រាក់ចំណូល ដោយដាក់ការផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រដូចជា យូធូប ឬវេបសាយផ្ទាល់ខ្លួនរបស់អ្នក។ នេះគឺជាជម្រើសងាយស្រួល ប៉ុន្តែលុះត្រាតែអ្នកអាច បង្កើតមាតិកាល្បីៗ អោយបានទៀងទាត់។ វិធីនេះចាត់ទុកថាជា ការរកប្រាក់បន្ថែម លើកប្រាក់ចំណូលសំខាន់របស់អ្នក ទើបជាការប្រសើរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។