អ្នកមិនត្រូវការផែនការស្មុគស្មាញ ដើម្បីចាប់ផ្តើមអាជីវកម្មថ្មីទេ

តើទាំងអស់នេះ បានរជម្រុញឱ្យអ្នក លាឈប់ពីការងាររបស់អ្នក ហើយធ្វើការដោយខ្លួនឯងទេ? អស្ចារ្យ! ឥឡូវនេះអ្វីដែលអ្នកត្រូវធ្វើគឺ បង្កើតផែនការអាជីវកម្ម ដែលល្អមួយមែនទេ? មិនពិតទេ។ តាមពិតផែនការលម្អិត មិនចាំបាច់ទាល់តែសោះ នៅពេលអ្នកទើបតែចាប់ផ្តើម។

សារសំខាន់នៅទីនេះគឺ៖ អ្នកមិនត្រូវការផែនការអាជីវកម្មស្មុគស្មាញ ដើម្បីចាប់ផ្តើមអោយ ក្រុមហ៊ុនឬអាជីវកម្មអ្នក ដំណើរការនោះទេ។

រៀនពីអ្នកជំនាញខាងជំនួញ ២រូប គឺ ជេសសាន់ (Jason Fried) និងដេវីដ (David Heinemeier Hansson) ។ ពួកគេបានចង្អុលបង្ហាញ នៅក្នុងសៀវភៅ “Rework”​ ឆ្នាំ ២០១០ របស់ពួកគេថា ការធ្វើផែនការអាជីវកម្មសម្រាប់ថ្ងៃមុខ ច្រើនតែស្រដៀងនឹង “ការស្រមើស្រមៃ” ។ ដោយមានកត្តាជាច្រើនចូលរួម ផែនការគឺប្រៀបដូចជាការស្មាន ជាជាងការព្យាករណ៍ រីឯ ការទាយប្រើយុទ្ធសាស្រ្ត ប្រហែលដូចជាការទាយដដែលណឹង។

បញ្ហានៅទីនេះគឺថា អ្នកតែងតែប្រមូលព័ត៌មាន បានច្រើនបំផុតអំពីអ្វីមួយ ក្នុងខណៈពេលដែលអ្នកកំពុងធ្វើវា មិនមែនមុនពេលអ្នក ចាប់ផ្តើមធ្វើវាទេ។ ប៉ុន្តែផែនការ គឺផែនការ គឺវាត្រូវបានរៀបចំឡើង មុនពេលមានអ្វីកើតឡើង ដែលជាពេលដែលមិនអំណោយផល សម្រាប់ការធ្វើការសម្រេចចិត្តនោះទេ!

ក្នុងករណីណាក៏ដោយ ផែនការអាជីវកម្ម​ មិនមានន័យថាជា មគ្គុទេសក៍គួរអោយទុកចិត្តបាន សម្រាប់អនាគតទេ។ វាត្រូវបានរៀបចំឡើង ដើម្បីបញ្ចុះបញ្ចូលវិនិយោគិន ឱ្យដាក់ប្រាក់ចូលក្នុងការបណ្តាក់ទុនថ្មី។ ប៉ុន្តែដូចអ្វីដែលបានរៀបរាប់ នៅលើអត្ថបទមុននេះថា ច្បាប់ដំបូងនៃអាជីវកម្មរសេរី គឺត្រូវរក្សាថ្លៃដើម អោយនៅទាបបំផុត។ ប្រសិនបើអ្នកមិនត្រូវការ ការវិនិយោគនោះទេ អ្នកក៏មិនត្រូវការ ផែនការអាជីវកម្មយ៉ាងលម្អិតដែរ។

នេះពិតជាមានន័យថា អ្នកនឹងធ្វើអ្វីៗដែលមិនបានគ្រោងទុក ប៉ុន្តែនេះហើយជា ចំណុចសំខាន់។ ដោយចំណាយពេលវេលាតិច​ ក្នុងការធ្វើផែនការ អ្នកនឹងទុកពេលទំនេរច្រើន សម្រាប់ធ្វើ។ ដូច្នេះ ហេតុអ្វីបាន វាសំខាន់? យើអាចរៀនពីលោក អែនឌ្រូ (Andrew Mason) ដែលជាស្ថាបនិកនៃ Groupon ដែលជាអាជីវកម្មជោគជ័យបំផុតមួយ នៅសតវត្សរ៍ទី ២២ ។

អាជីវកម្មដំបូងរបស់ លោក អែនឌ្រូ គឺជាបរាជ័យយ៉ាងខ្លាំង ដោយសារតែគាត់ រវល់តែជក់នឹងធ្វើផែនការ។ គាត់ចំណាយពេលមួយឆ្នាំ ធ្វើការកែតម្រូវ ដោយផ្អែកលើការស្មានរបស់គាត់ថា មនុស្សចង់បានអ្វី ជាជាងការបញ្ចេញ ផលិតផលរបស់គាត់ ហើយអនុញ្ញាតឱ្យ អតិថិជនពិតប្រាកដ ប្រាប់គាត់ថាតើវាល្អទេ ឬអត់។ Groupon គឺខុសគ្នា។ ជំនួសការ រវល់តែធ្វើផែនការ គាត់បានសំរេចចិត្ត បញ្ចេញអោយគេប្រើប្រាស់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

នោះគឺជាវិធីសាស្រ្ត ដែលអ្នកគួរតែអនុវត្ត។ កុំចំណាយពេលគិតគូរពី តំរូវការនិងសេចក្តីប៉ងប្រាថ្នា របស់មនុស្សច្រើនពេក។ ផ្ទុយទៅវិញ ដំណើរការគំរោងគំរូតូចមួយ ជាមួយមនុស្សដប់នាក់។ ប្រើប្រាស់មិត្តភក្តិរបស់អ្នក អោយជួយសាកល្បង ឬក៏រកអ្នកដទៃនៅលើ Facebook ។ នៅពេលដែលអ្នកបានធ្វើរឿងនេះហើយ អ្នកលែងជាមនុស្សម្នាក់ ដែលនឹងបើកអាជីវកម្មនៅ “ថ្ងៃណាមួយ” ទៀតហើយ។​ គឺអ្នកកំពុងតែធ្វើអាជីវកម្មហើយ!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។