អ្នកមិនចាំបាច់ ធ្វើអោយគ្រប់គ្នាពេញចិត្ត ដើម្បីជោគជ័យទេ

នៅក្នុងពិភព អាជីពជាប់ទ្រុង អ្នកនឹងមានបញ្ហា ប្រសិនបើមានមនុស្ស មិនចូលចិត្តអ្វីដែលអ្នកកំពុងនិយាយ។ នៅតាមការិយាល័យ ភាគច្រើនមានគោលបំណងដូចគ្នាគឺ៖ រក្សាសន្តិភាពជៀសវាងការឈ្លោះប្រកែកគ្នា នៅអោយផុតមួយថ្ងៃ និងដល់ផ្ទះដោយគ្មានរឿង៉រាវ។ ទីបំផុតគឺបាន ប្រាក់ខែនៅក្នុងដៃ។ ធ្វើជាមនុស្ស មានអាជីពសារី គឺខុសគ្នា។ គុណវិបត្តិមួយនៃសេរីភាពគឺ អ្នកអាចនិយាយអ្វី ដែលអ្នកគិតដោយពិតប្រាកដ ដោយមិនបាត់បង់ ប្រាក់ចំណូលរបស់អ្នក។

សារសំខាន់នៅទីនេះគឺ៖ អ្នកមិនចាំបាច់ ធ្វើអោយមនុស្សគ្រប់គ្នារាប់អានឬចូលចិត្ត ដើម្បីទទួលបានជោគជ័យឡើយ។

រឿងពីរកើតឡើងនៅពេល អ្នកធ្វើអ្វីតាមដែល គ្រាប់គ្នាចូលចិត្ត។ ដំបូងអ្នកនឹងពិបាករកលុយ។ ប្រសិនបើអ្នកចង់បានអតិថិជន អ្នកត្រូវធ្វើបង្ហាញអោយច្បាស់ ក្នុងនាមជាខ្លួនអ្នក និងអាជិវកម្មរបស់អ្នក។ ហានិភ័យនៃការធ្វើបែបនេះគឺថា មនុស្សអាចនឹង មិនចូលចិត្ត។ ទីពីរ អ្នកនឹងវេទនា។ គ្មានអ្វីដែលអាក្រក់ជាង ការធ្វើពុតជាមនុស្សម្នាក់ ដែលមិនមែនជាខ្លួនអ្នកពិតនោះទេ។ សំណាងល្អ អ្នកមានជម្រើសមួយផ្សេងទៀត។

នៅពេលអ្នកនិយាយអ្វី ដែលអ្នកចង់និយាយ​ អ្នកនឹងបង្វែរមនុស្សមួយចំនួនចេញ – ប៉ុន្តែអ្នកក៏ធ្វើអោយអ្នកផ្សេង ស្រលាញ់ពេញចិត្តអ្នកដែរ។ គន្លឹះក្នុងការលេចធ្លោគឺ សំដៅទៅរកក្រុមមនុស្សទី២ ហើយនិយាយ ប្រើសំលេងពិតប្រាកដរបស់អ្នក ទៅកាន់ពួកគតែមួយគត់ ។ តើនៅក្នុងការអនុវត្តវិញ ធ្វើបែបណាទៅ? យើងលើកយក ប៊េននី (Benny Lewis) អ្នកនៅពីក្រោយ “Fluent in Three Months” ដែលជាសេវាកម្មរៀនភាសា ដែលមានភាពខុសគេមួយ។

សហគមន៍រៀនភាសាតាមអ៊ិនធើរណេត មានគំនិតបែកខ្ញែកគ្នា ចំពោះ លោក​ ប៊េននី។ មិនដូចភាសាវិទូភាគច្រើន លោក ប៊េននី មិនចាប់អារម្មណ៍ក្នុងការ រៀនសូត្រឬបង្រៀនអ្នកដទៃ ពីរបៀបនិយាយភាសា ដោយល្អឥតខ្ចោះនោះទេ។ ចំពោះគាត់ គោលដៅគឺការប្រាស្រ័យទាក់ទង។ ការស្វែងយល់ពីអ្នកដទៃ និងត្រូវបានគេយល់ ដោយមិនគិតពីពាក្យ ដែលអ្នកអាចនឹងនិយាយខុស។ គាត់អះអាងថា នេះគឺជាជំនាញមួយ ដែលអាចចាប់បាន ក្នុងរយៈពេលបីខែ។

ដូចដែលលោក ប៊េននី ទទួលស្គាល់ គំនិតរបស់គាត់ដែលថា ការរៀនសូត្រគឺត្រូបបញ្ចប់ ឱ្យបានលឿនបំផុត ដើម្បីអោយអ្នកអាចរីករាយ នឹងការធ្វើដំណើរ គឺមិនមានប្រជាប្រិយភាព ក្នុងចំណោមអ្នក ជំនាញភាសាបែបបុរាណនោះទេ។ ប៉ុន្តែនេះជាអ្វីដែលកើតឡើង៖ អ្នកសរសេរប្លុកទាំងអស់ ដែលមិនចូលចិត្តលោក ប៊េនី ចុងក្រោយសរសេរអំពីគាត់ និងវិធីសាស្ត្ររបស់គាត់។ ទោះបីជាការយល់ឃើញរបស់ពួកគេ បង្ហាញពីចំណុចអាក្រក់ក៏ដោយ វានៅតែជំរុញអោយមាន មនុស្សចូលទស្សនា គេហទំព័ររបស់គាត់។ ដូចដែលគាត់បាននិយាយថា “ពួកគេបានជួយពង្រីកអ្នកអានរបស់ខ្ញុំ ដោយការមិនចូលចិត្តខ្ញុំ!”

លទ្ធផលនោះគឺ លោកប៊េនី មានប្លក់រៀនភាសាតាមអ៊ីនធឺណេត ដែលមានប្រជាប្រិយបំផុតមួយនៅលើពិភពលោក ដែលរកប្រាក់ចំណូលអោយគាត់ ពេញមួយជីវិត។ នោះគ្រាន់តែបង្ហាញថា ការប្រកាន់ខ្ជាប់នូវ គុណតម្លៃពិតរបស់អ្នក ជួយអ្នកបានដល់កម្រិតណា!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។