ឪពុកម្តាយល្អ ធ្វើសកម្មភាពអោយត្រូវនឹងគុណតម្លៃរបស់ពួកគេ

ឪពុកម្តាយល្អ ធ្វើសកម្មភាពអោយត្រូវនឹងគុណតម្លៃរបស់ពួកគេ ។ ក្នុងនាមជាឪពុកម្តាយ វាងាយស្រួលក្នុងការរវល់ជាមួយ រឿងរ៉ាវជាច្រើនដែលកំពុងកើតឡើង។ ប៉ុន្តែរឿងចុងក្រោយ ដែលឪពុកម្តាយល្អធ្វើគឺ ថយក្រោយមួយជំហ៊ានហើយ ពិចារណាលើរូបភាពធំគឺ តើកូនៗរបស់ពួកគេ រៀនមេរៀនជីវិតដែលត្រឹមត្រូវទេ?

ខៃ អាយុ ១៥ឆ្នាំ ជាសិស្សឆ្នើមម្នាក់។ នៅពេលដែលគាត់ ត្រូវបានគេចាប់បានថាលួចបន្លំ ហើយបានបណ្តេញចេញពីកម្មវិធីសិក្សាសេស ដែលអនុញ្ញាតឱ្យគាត់រៀនថ្នាក់មហាវិទ្យាល័យ ឪពុកម្តាយរបស់គាត់ មិនយល់ថាអ្វីខុសបានកើតឡើងទេ។

ប៉ុន្តែខៃជឿថា ឪពុកម្តាយរបស់លោក ផ្តល់តម្លៃខ្ពស់ចំពោះលទ្ធផលសិក្សាខ្ពស់ ជាងអ្វីៗទាំងអស់។ ពួកគេតែងតែនិយាយឥតឈប់ឈរ អំពីការដាក់ពាក្យទៅសាលាល្អៗ និងអួតអំពីគាត់ដាក់មិត្តភក្តិ និងក្រុមគ្រួសារ។ នេះធ្វើឱ្យខៃគិតថា ពួកគេផ្តល់អាទិភាពដល់កេរ្តិ៍ឈ្មោះច្រើនជាងអត្តចរិត និងចំណាត់ថ្នាក់ច្រើនជាងភាពស្មោះត្រង់។ ក្នុងពេលប្រឹក្សា ឪពុកម្តាយរបស់គាត់បានសារភាពថា គុណតម្លៃរបស់ពួកគេត្រូវបានឡូកលាន់គ្នា។ ពួកគេបានបង្ហាញប្រាប់កូនថា ការបរាជ័យត្រូវតែជៀសអោយផុត ទោះអស់អ្វីក៏ដោយ។ ដូច្នេះជាជាងសារភាពថា គាត់មិនអាចដោះស្រាយបន្ទុកការងារបាន ខៃបានជ្រើសរើសការបោកប្រាស់។

ឪពុកម្តាយរបស់ខៃ បានរៀនបោះជំហ៊ានថយក្រោយ ហើយពិចារណាពីរបៀបដែល ពួកគេអាចសម្របឥរិយាបថរបស់ពួកគេ ជាមួយនឹងគុណតម្លៃ ដែលពួកគេចង់បង្រៀន។ យ៉ាងណាមិញ ក្មេងៗរៀនពីគុណតម្លៃរបស់អ្នក ពីអ្វីដែលអ្នកធ្វើ ជាជាងអ្វីដែលអ្នកនិយាយ។

យោងទៅតាមការស្ទង់មតិ នៅសាកលវិទ្យាល័យហាវាដ កាលពីឆ្នាំ២០១៤ ឪពុកម្តាយភាគច្រើននិយាយថា យកការរៀនសូត្រយកចិត្តទុកដាក់ ជាអាទិភាពកំពូលរបស់ពួកគេសម្រាប់កូន ៗ។ ប៉ុន្ដែនោះមិនមែនជាអ្វី ដែលក្មេងៗជំទង់បានជួបទេ។ ក្មេងៗ ៨០ភាគរយជឿជាក់ថា ឪពុកម្តាយរបស់ពួកគេ ផ្តល់អាទិភាពដល់សមិទ្ធិផលខ្ពស់ជាងភាពសប្បុរស។

តាមពិត អ្នកមិនអាចបង្ហាញតម្លៃ ឬអនុវត្តវា ទាល់តែអ្នកបានដឹងថាវាជាអ្វី។ ដូច្នេះ តើអ្នកអាចចាប់ផ្តើមធ្វើវាយ៉ាងដូចម្តេច?

វិធីមួយគឺ ដោយបង្កើតបេសកកម្មគ្រួសារ។ ចាប់ផ្តើមដោយ ការប្រមូលមនុស្សពេញវ័យក្នុងគ្រួសារ ដើម្បីពិភាក្សាអំពីគុណតម្លៃ ដែលអ្នកចង់អោយកូនអ្នករៀន។ បន្ទាប់មក រៀបចំការប្រជុំគ្រួសារ ដើម្បីសួរសំណួរដូចជា “អ្វីទៅដែលធ្វើឱ្យយើង ក្លាយជាគ្រួសារមួយ?” និង “តើរឿងអ្វីខ្លះ ដែលយើងអាចសំរេចបានជាគ្រួសារ?”

ជាមួយនឹងការចូលរួមរបស់មនុស្សគ្រប់គ្នា សូមធ្វើការសំរាយឃ្លាខ្លីមួយ ដែលចាប់យកអ្វីដែលសំខាន់បំផុត សម្រាប់គ្រួសារអ្នក។ ប្រកាសឃ្លាបេសកកម្មនេះ នៅកន្លែងណាមួយដែលលេចធ្លោក្នុងផ្ទះ។

ជាចុងក្រោយ បង្រៀនគុណតម្លៃរបស់អ្នក អោយបានឆាប់ ដោយធ្វើជាគំរូ និងពន្យល់ពីបំណងប្រាថ្នាដ៏ខ្ពង់ខ្ពស់ នៅពេលកូនរបស់អ្នកនៅថ្នាក់មត្តេយ្យ។ ឧទាហរណ៍និយាយថា “ខ្ញុំចម្អិនស៊ុបសម្រាប់អ្នកជិតខាង ព្រោះនាងឈឺ ហើយវាចាំបាច់ក្នុងការធ្វើល្អ សម្រាប់អ្នកដទៃ” ។ វិធីនេះគាត់នឹងដឹងថា មនុស្សដែលមានបញ្ញាស្មារតីខ្ពស់ ធ្វើអ្វីដែលពួកគេអាចធ្វើបាន ដើម្បីធ្វើឱ្យពិភពលោក ជាកន្លែងប្រសើរសម្រាប់អ្នករាល់គ្នា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។