ដើម្បីអនាគតឈានមុខគេ អ្នកត្រូវធ្វើការលើយីហោផ្ទាល់ខ្លួន

អ្នកមាន​ “យីហោផ្ទាល់ខ្លួន” មិនថាអ្នកចូលចិត្ត ឬមិនចូលចិត្តទេ។​ ប៉ុន្តែតើនោះជាអ្វី? វាជារូបភាពទាំងមូល តាំងរបៀបនៃការធ្វើអ្វីៗ តម្លៃរបស់អ្នក និងចំណាប់អារម្មណ៍ រហូតដល់តើ អ្នកធ្វើអោយមនុស្សមានអារម្មណ៍យ៉ាងណា នៅពេលពួកគេនៅក្បែរអ្នក។

បើចំពោះនិយមន័យនេះ វាមិនមានអ្វីថ្មីទេ។ ទោះយ៉ាងណាអ្វីដែលថ្មីគឺថា តើយីហោផ្ទាល់ខ្លួនរបស់អ្នកសំខាន់យ៉ាងណា នៅពេលអនាគត នៅពេលដែលអ្នកព្យាយាម ឡើងកាន់តែខ្ពស់ក្នុងកម្រិតអាជីពអ្នក។

អ្វីៗកំពុងផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស។ ដោយសារតែភាពជឿនលឿនផ្នែកបច្ចេកវិទ្យា និងការរៀបចំការងារ ដែលអាចបត់បែនបាន អ្នកមិនសូវមានទំនាក់ទំនងផ្ទាល់ ជាមួយមនុស្ស ដែលអាចជួលអ្នក រឺតំឡើងអាជីពអ្នកបានទេ។ ដូច្នេះអ្នកនឹងត្រូវ មានអ្វីៗអោយលើសពីតំរូវការ ដើម្បីធ្វើអោយនិយោជកចាប់អារម្មណ៍។ មានតែអ្នកដែលមានយីហោ និងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនប្លែកៗទេ ដែលលេចធ្លោជាងគេ។

តាមពិតយីហោផ្ទាល់ខ្លួនរបស់អ្នក នឹងត្រូវកំណត់ខ្លួនអ្នកយ៉ាងរហ័ស និងមានប្រសិទ្ធភាព ដូចគ្នានឹងយីហោសម្រាប់អ្នកប្រើប្រាស់ (consumer brand) ចំពោះផលិតផលទាំងនោះដែរ។ នៅពេលអនាគត អ្នកគ្រប់គ្រងទំនងជានឹងចាត់ទុក យីហោសម្រាប់អ្នកប្រើប្រាស់ និងយីហោផ្ទាល់ខ្លួន ដូចគ្នា។ សំណួរដូចគ្នា នឹងត្រូវចោទសួរចំពោះយីហោទាំង២ តើពួកគេអាចទុកចិត្តបានទេ? តើពួកគេផ្តល់ជូននូវ ផលិតផលដែលមានតម្លៃទេ? តើអ្វីដែល ធ្វើឱ្យពួកគេខុសគ្នា? តើពួកគេមានសមត្ថភាព ជះឥទ្ធិពលទេ?

នេះមានន័យថា អ្នកពិតជាត្រូវគូសបញ្ជាក់អ្វី ដែលធ្វើឱ្យអ្នកប្លែកគេ។ ដើម្បីធ្វើដូចនេះ ដំបូងអ្នកត្រូវស្វែងយល់ឱ្យច្បាស់ថា អ្នកជានរណា ហើយហេតុអ្វីអ្នក ធ្វើអ្វីដែលអ្នកធ្វើ។ តាមទស្សនៈរបស់និយោជិក មិនមានអ្វីដែលមានឥទ្ធិពល និងទាក់ទាញ ជាងមនុស្សម្នាក់ ដែលច្បាស់អំពីអាជីពរបស់ពួកគេ និងគោលបំណងជីវិត។

យកចិត្តនិយោជិក មកដាក់ក្នុងចិត្តអ្នក។ តើអ្នកណាដែលអ្នកចង់ជួល? មនុស្សដែល ចប់ថ្នាក់មហាវិទ្យាល័យ និងការងារផ្សេងៗនៅលើប្រវិត្តិរូបសង្ខេប ឬនរណាម្នាក់ដែលបាន ឆ្លាក់រូបពិសេសសម្រាប់ខ្លួនគេ ហើយដឹងច្បាស់ពីអ្វី ដែលពួកគេចង់បានពីតួនាទីមួយ? មនុស្សប្រភេទទី២ និងត្រូវបានគេជួលមកធ្វើការជានិច្ច។ ដោយសារពួកគេទំនងជា នាំមកនូវគោលបំណង និងការជម្រុញអោយរីចម្រើនយ៉ាងពិតប្រាកដ ខណៈពេលដែលមនុស្សដទៃទៀត មានសារៈសំខាន់របស់គេមិនច្បាស់លាស់។

លើសពីនេះទៅទៀត នៅពេលអ្នកប្រាកដអំពីមូលហេតុ ដែលអ្នកចាប់អារម្មណ៍នឹងអាជីពរបស់អ្នក អ្នកនឹងអាចប្រាស្រ័យទាក់ទងវាបានត្រឹមត្រូវ និងដោយថាមពលពិតប្រាកដ។ អ្នកមិនចាំបាច់ធ្វើពុតទេ។ ដូចជាយីហោអតិថិជនដ៏អស្ចារ្យមួយ អ្វីៗគ្រប់យ៉ាងអំពីអ្នក សុទ្ធតែសមហេតុផល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។