រឿងពីរដែលអាចជួយ ដល់ការដោះស្រាយបញ្ហា នាពេលអនាគត

ការច្នៃប្រឌិត គឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយ ប៉ុន្តែវាតែម្យ៉ាងមិនគ្រប់គ្រាន់ សម្រាប់ធ្វើអោយមានឥទ្ធិពល ដល់សាជីវកម្មនោះទេ។ ពិចារណាមួយភ្លែត នូវអ្វីដែលកើតឡើង ដូចតទៅនេះ។ អ្នកទើបតែមានគំនិតអស្ចារ្យ សម្រាប់ផលិតផល ឬសេវាកម្មថ្មីមួយ សម្រាប់ក្រុមហ៊ុនរបស់អ្នក។ អស្ចារ្យណាស់! ទោះយ៉ាងណាក៏ដោយ ដើម្បីឱ្យវាក្លាយជាការពិត អ្នកត្រូវបង្វែរការបំផុសគំនិតរបស់អ្នក ទៅជាដំណោះស្រាយ ដែលអាចធ្វើអោយកើតឡើងបាន។

នេះគឺជាកន្លែងដែល ការដោះស្រាយបញ្ហាកើតឡើង។ ការដោះស្រាយបញ្ហា គឺជាមហាអំណាចមួយ ដែលត្រូវបានអោយតម្លៃខ្ពស់ពីអង្គការ និងអាជីវកម្មគ្រប់ទីកន្លែង ព្រោះវាធ្វើឱ្យអ្វីៗកើតឡើង។ វាធ្វើអោយគំនូរព្រាងរញ៉េរញ៉ៃលើក្តារខៀន ទៅជាផលិតផល ឬសេវាកម្មពិតប្រាកដ។

អ្វីដែលអស្ចារ្យនោះគឺ ដូចជាការច្នៃប្រឌិតដែរ ការដោះស្រាយបញ្ហា គឺជាទេពកោសល្យ ដែលយើងទាំងអស់គ្នាមាន។ ក្នុងនាមជាមនុស្ស យើងទាំងអស់គ្នា មានខួរក្បាលមានសមត្ថិភាពមិនធម្មតាទេ។ ដូច្នេះតើ អ្នកនិងអង្គការរបស់អ្នក អាចធ្វើយ៉ាងណា ដើម្បីទទួលបានសមត្ថភាព ក្នុងការដោះស្រាយបញ្ហា?

ជាដំបូង ចូរយើងទទួលស្គាល់ថា ការដោះស្រាយបញ្ហា កើតមានឡើងបានដោយសារ ភាពចម្រុះ។ នៅពេលដែលយើងហ៊ុំព័ទ្ធខ្លួនយើង ជាមួយនឹងទស្សនវិស័យដែលដូចគ្នានឹងគំនិតរបស់យើង សមត្ថភាពរបស់យើងក្នុងការមើលឃើញដំណោះស្រាយថ្មីៗ កាន់តែថយចុះ។ យើងងាយស្រួលក្នុងការមូលមតិគ្នា ដែលភាគច្រើនខុសពាក់កណ្តាលទៅហើយ! ផ្ទុយទៅវិញភាពចម្រុះ ជំរុញឱ្យយើងឆ្ពោះទៅរកដំណោះស្រាយ ដែលយើងប្រហែលជាមិនបានឃើញ ដោយគ្រាន់តែបង្ខំឱ្យយើង ពិចារណាផ្នែកម្ខាងទៀតនៃបញ្ហា។

ដូច្នេះក្នុងន័យជាក់ស្តែង តើអ្នកអាចភ្ជាប់ភាពចម្រុះ ទៅនឹងការដោះស្រាយបញ្ហាយ៉ាងដូចម្តេច? ទីមួយ៖ នៅពេលកសាងក្រុមការងារគម្រោង ឬពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ អ្នកគួរតែធ្វើឱ្យប្រាកដថា អ្នកនាំមកនូវទស្សនៈចម្រុះ ជាច្រើនតាមដែលអាចធ្វើទៅបាន។ នេះមានន័យថា ការទទួលយកពីមនុស្ស ដែលខុសពីអ្នកនៅលើ សញ្ជាតិ ជនជាតិ យេនឌ័ រសេដ្ឋកិច្ច ប្រភេទរាងកាយ និងចំណង់ផ្លូវភេទ។

ទីពីរ៖ អ្នកគួរតែប្រកាន់ខ្ជាប់ នូវផ្នត់គំនិតខុសគ្នា នៅក្នុងទង្វើរបស់អ្នក។ នេះមានន័យថា សួរចម្លើយការសន្មតផ្ទាល់ខ្លួនរបស់អ្នក ជាបន្តបន្ទាប់ និងបង្ខំខ្លួនអ្នក ឱ្យមើលឃើញផ្នែកផ្សេងទៀតនៃបញ្ហា។ នេះក៏ជាវិធីដ៏ល្អមួយ ដើម្បីចៀសវាងការពេញចិត្តនឹងអ្វីដែលបានធ្វើ។

រួមជាមួយនឹងភាពចម្រុះ គ្រឿងផ្សំផ្សេងទៀត សម្រាប់ការដោះស្រាយបញ្ហាកាន់តែប្រសើរឡើងគឺ បរិយាកាសការងារ ដែលអ្នកអាចបញ្ចេញមតិដោយសេរី។ យើងទាំងអស់គ្នាធ្វើការបានល្អ នៅពេលដែលយើងអាចនិយាយគំនិតរបស់យើង ដោយគ្មានការភ័យខ្លាច ការបិទបាំង ឬការខ្មាស់អៀន។ ដូច្នេះនេះមានន័យថា បង្កើតបរិយាកាសការងារ ដែលផ្តល់អាទិភាពដល់សុវត្ថិភាពផ្លូវចិត្ត។

នៅពេលដែលយើង មានអារម្មណ៍ថា មានសុវត្ថិភាពខាងផ្លូវចិត្ត យើងទំនងជាមានគំនិតច្នៃប្រឌិត ប្រថុយប្រថាន និងនិយាយចេញមក នៅពេលយើងឃើញអ្វីមួយមិនប្រក្រតី។ ហើយនៅក្នុងពិភពនៃ ការផ្លាស់ប្តូយ៉ាងឆាប់រហ័ស និងការរំខានផ្នែកបច្ចេកវិទ្យា យើងចាំបាច់ត្រូវខិតខំប្រឹងប្រែងបំផុត ប្រសិនបើយើង ចង់ធ្វ់ជាអ្នកដោះស្រាយបញ្ហាដែលមានប្រសិទ្ធភាព។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។