ដើម្បីឈានមុខនាពេលអនាគត អ្នកត្រូវបន្តការរៀនសូត្រ

យើងមិនអាចដឹងច្បាស់ថា អនាគតនឹងទៅជាយ៉ាងណានោះទេ ប៉ុន្តែប្រសិនបើវាដូចទៅនឹងបច្ចុប្បន្ន វានឹងពោពេញទៅដោយការរំខាន និងការផ្លាស់ប្តូរជាប្រចាំ។ ស្វ័យប្រវត្តិកម្ម បច្ចេកវិទ្យាខ្លោត ភាពវៃឆ្លាតសិប្បនិម្មិត (AI) និងរ៉ូបូត មើលទៅនឹងកំណត់ការផ្លាស់ប្តូរពិភពលោក។

ជាមួយនឹងការគិតពីរឿងទាំងអស់នេះ ប្រសិនបើយើងចង់តាមទាន់​ យើងនឹងត្រូវតម្លើងកម្រិតចំណេះដឹងរបស់យើង ឱ្យបានញឹកញាប់ ដូចឧបករណ៍ប្រើប្រាស់របស់យើងដែរ។

ដើម្បីត្រៀមខ្លួនសម្រាប់អនាគតនេះ ទម្លាប់ល្អដែលគួរចាប់ផ្តើមមានគឺ ការរៀនសូត្រឥតឈប់ឈរពេញមួយជីវិត។ នេះមានន័យថា ការលះបង់ខ្លួនឯង ដើម្បីស្វែងយល់អំពីអ្វី ដែលអ្នកមិនធ្លាប់ស្គាល់ ឬមិនធ្លាប់ដឹង។ នៅក្នុងដំណើរការនវ អ្នកនឹងពង្រឹងសមត្ថភាពបស់អ្នក នៅពេលនិយាយអំពីឱកាសការងារ ឬយ៉ាងហោចណាស់ អ្នកនឹងមានចំណេះដឹងកាន់តែច្បាស់អំពី ពិភពលោកដែលគួរឱ្យងឿងឆ្ងល់។ ដើម្បីធ្វើដូចនេះ មានរឿងសំខាន់ៗ ចំនួនបួន ដែលអ្នកអាចប្រកាន់ខ្ជាប់ ដើម្បីឱ្យខ្លួនអ្នកមានទម្លាប់នេះ។

ដំបូងបង្អស់ នៃគោលបំណងទាំងនេះគឺ ការកំណត់គោលបំណងសិក្សាអោយច្បាស់លាស់។ នេះមានន័យថាការកំណត់ចំណេះដែលខ្សោយ និងបំពេញវាបន្ថែម។ តើធ្វើដូចម្តេចទៅ? ឧទាហរណ៍និយាយថា អ្នកមិនដឹងសោះអំពី “ហ្វីនថិច fintech” សូម្បីតែអត្ថន័យរបស់វា។ ដំណោះស្រាយជាក់ស្តែងបំផុត គឺគ្រាន់តែអានវា។ ឬប្រហែលជាអ្នក មិនដឹងអ្វីទាំងអស់ អំពីផ្សារហ៊ុន។ ងាយស្រួលទេ គ្រាន់តែដាក់ចិត្តដាក់កាយ ដើម្បីអានពីរបីម៉ោង រហូតដល់អ្នកយល់ដឹង។

បន្ទាប់មក អ្នកត្រូវបញ្ចូល របៀបចាស់ ជាមួយរបៀបថ្មី។ តើនេះរួមបញ្ចូលអ្វីខ្លះអោយប្រាកដ? ដំបូង រាល់មុខវិជ្ជាទាំងអស់ មានពីរផ្នែកសំខាន់ៗគឺ គ្រឹះ និងផ្នែកថ្មី។ ដូច្នេះផ្នែក “របៀបចាស់” នៃសេដ្ឋកិច្ច មានន័យថា ធ្វើអោយខ្លួនអ្នកយលដឹងអំពី ទ្រឹស្តីដូចជា ទ្រឹស្តីរបស់ អាដាម ស្មីត (Adam Smith) ឬ ខាល ម៉ាក្ស (Karl Max) ចំណែកឯការរៀនអំពី “របៀបថ្មី” អាចមានន័យថា ក្តាប់បានជាមួយនឹងការអភិវឌ្ឍន៍ថ្មីៗ​ ដូចជា “បចេ្ចកវិទ្យាដីធ្លី PropTech” ឬ“ សេដ្ឋកិច្ចរួមគ្នា shared economy” ដែលផ្នែកទាំងពីរគឺសំខាន់ណាស់ ដើម្បីឱ្យមានការយល់ដឹងរួម អំពីប្រធានបទមួយ។

ទីបីគឺចាប់យកបញ្ញាតាមផ្លូវ។ នេះមានន័យថា ចូលរួមជាមួយចំណេះដឹង បច្ចុប្បន្ន និងទំនើបបំផុត។ អ្នកអាចរកឃើញចំណេះដឹងទាំងនេះ នៅពេលស្តាប់ជជែកគ្នាតាមអ៊ីនធើណេត ស្តាប់បទបង្ហាញនៅក្នុងសន្និសិទ ឬការផ្លាស់ប្តូរអ៊ីម៉ែលជាមួយអ្នកជំនាញក្នុងវិស័យនេះ។ ការយល់ដឹងទូលំទូលាយប្រភេទនេះ បង្កើតបន្ថែមពីលើ ចំណេះដឹង របៀបចាស់ / របៀបថ្មី ដែលអ្នកបានទទួលរួចហើយ។

ទីបំផុតគឺប្តេជ្ញាលើកាលវិភាគ សម្រាប់រំលឹកឡើងវិញ។ សម្រាប់មនុស្សជាច្រើន នេះគឺជាផ្នែកមួយដ៏ពិបាក។ ប៉ុន្តែដើម្បីរៀនឱ្យបានត្រឹមត្រូវ អ្នកត្រូវប្តេជ្ញាចិត្តធ្វើវាឱ្យបានទៀងទាត់។ មិនថានោះជាការប្រើប្រាស់ ការកំណត់ចំណាំខ្លីៗ ជារៀងរាល់ថ្ងៃដើម្បី រំលឹកខ្លួនអ្នក ពីការយល់ដឹងសំខាន់ៗ ឬទុកពេលពីរបីដងក្នុងមួយសប្តាហ៍ ដើម្បីអានសៀវភៅ។ ការរំលឹកឡើងវិញ គឺជាការចាំបាច់ ប្រសិនបើអ្នកចង់ស្រូបយក ចំណេះដឹងថ្មីៗ។

ផ្នែកដែលល្អបំផុតគឺ ទោះបីចំណេះដឹងថ្មីរបស់អ្នក មិនមានប្រយោជន៍ភ្លាមៗក៏ដោយ ក៏គ្មាននរណាម្នាក់ មានការសោកស្តាយ ចំពោះការដឹងបន្ថែម អំពីពិភពលោក ដែលពួកគេរស់នៅនោះទេ!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។