បច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយមានច្រើនសន្ធឹកសន្ធាប់ វាពិបាកនឹងដឹងថា មួយណាគួរទុកចិត្ត។ ឧបមាថាអ្នកមានកូន ហើយបន្ទាប់មកអ្នកលឺ អ្នកជំនាញខាងទូរទស្សន៍និយាយថា កុមារតូចៗគួរតែត្រូវឱ្យ នៅឆ្ងាយពីមេរោគ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ តើនេះជាដំបូន្មានល្អដែរឬទេ?
សំណាងល្អ, មានវិធីងាយស្រួល ក្នុងការស្វែងរកពីព័ត៌មាននេះ ហើយវាតម្រូវអោយអ្នក ធ្វើពិសោធន៍លើកូនរបស់អ្នកទេ៖
ចាប់ផ្តើមដំបូង ដោយការប្រមូលការសិក្សា ដែលទាក់ទងនឹងសំណួររបស់អ្នក។ អ្នកអាចធ្វើដូចនេះបានដោយ ស្វែងរកការសិក្សា ដែលមានគោលបំណង ឆ្លើយសំណួរប្រហាក់ប្រហែលគ្នា ប៉ុន្តែមានគោលដៅ ទៅលើស្ថានភាព និងក្រុមផ្សេងៗគ្នា។ វិធីសាស្រ្តនេះ នឹងការពារអ្នកពីការធ្វើសេចក្តីសន្និដ្ឋាន ពីការជាប់ទាក់ទងតែមួយ។
ខណៈពេលដែលអ្នក កំពុងសិក្សាអំពីផលប៉ះពាល់ នៃមេរោគដែលមានលើទារក អ្នកអាចរកឃើញនូវការសិក្សា ដែលបង្ហាញពីទំនាក់ទំនង រវាងការប៉ះពាល់មេរោគ និងអាឡែរហ្សី។ បន្ទាប់មក អ្នកអាចនឹងជួបការសិក្សាផ្សេងទៀត ដែលនិយាយថា ជនជាតិអាឡឺម៉ង់ខាងកើត មិនសូវមានអាឡែរហ្សីច្រើន ដូចជនជាតិអាល្លឺម៉ង់ខាងលិច ហើយថា ជនជាតិរុស្ស៊ី ទំនងជាមានអាឡែរហ្សីតិចជាងហ្វាំងឡង់ ហើយថាកសិករមានអាឡែរហ្សីតិចជាងអ្នករស់នៅទីក្រុង។
ការសិក្សាទាំងអស់នេះ ផ្អែកលើសំណួរមួយ៖ តើក្រុមមួយណា ក្នុងចំណោមក្រុមទាំងពីរ ងាយនឹងមានអាឡែរហ្សី?
ប៉ុន្តែបន្ទាប់ពីអ្នកប្រមូលព័ត៌មាននេះ អ្នកត្រូវបកស្រាយវា នៅពេលសួរខ្លួនឯងថា តើការសិក្សានីមួយៗ បកស្រាយសំណួររបស់អ្នក យ៉ាងដូចម្តេច។ ឧទាហរណ៍ អ្នកអាចសួរថា ហេតុអ្វីបានជាការសិក្សានីមួយៗ បង្កើតលទ្ធផល បែបនោះ និងលទ្ធផលបានពីការសិក្សាទាំងអស់ មានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច។
ដូច្នេះអ្នកអាចសន្មតបានថា យ៉ាងហោចណាស់ថ្មីៗនេះ អាល្លឺម៉ង់ខាងកើត និងរុស្ស៊ី មិនសូវមានអនាម័យ ដូចអាឡឺម៉ង់ខាងលិច និងហ្វាំងឡង់ទេ។ អ្នកក៏អាចសន្មតថា មនុស្សដែលរស់នៅស្រុកស្រែ ត្រូវបានប៉ះពាល់នឹងបាក់តេរីចម្រុះ ជាងអ្នករស់នៅក្នុងទីក្រុង។ ដោយសារប្រជាជននៅស្រុកស្រែ មិនសូវមានអាឡែរហ្សី ដូចអ្នកនៅទីក្រុង យើងអាចសន្មតបានថា ប្រជាជនដែលរស់នៅកន្លែង ដែលមានមេរោគផ្សេងៗច្រើន មិនងាយនឹងកើតជំងឺបង្កដោយប្រព័ន្ធភាពស៊ាំ។ ហេតុដូច្នេះហើយ ការដែលរារាំងមិនអោយកូនៗរបស់អ្នក មិនអោយប៉ះពាល់មេរោគ ឬបាក់តេរីផ្សេងៗ អាចជាទង្វើអាក្រក់មួយ សម្រាប់សុខភាពរបស់ពួកគេ។