តក្កវិជ្ជាការពារអ្នក មិនអោយឆ្លើយតបតាមអារម្មណ៍​ ឬគំនិត

តើអ្នកធ្លាប់ស្តាប់ សម្តីរអ៊ូរទាំមិនសមហេតុផល របស់អ្នកនយោបាយ ហើយឆ្ងល់ថា “តើនេះបានបញ្ជាក់ពីអ្វីមួយដែរ?”  មែនហើយ អារីស្តូត ទំនងជាមានគំនិតដូចគ្នាដែរ នៅពេលដែលគាត់ស្តាប់ ការជជែកវែកញែកខ្សោយៗទៅមក នៅក្នុងកិច្ចប្រជុំ របស់ពួកអាតែន។ ជាលទ្ធផលទស្សនវិទូមេះ បានបង្កើតគោលការណ៍នៃហេតុផល ដែលអាចឱ្យអ្នកណា​ម្នាក់ អាចវិភាគអង្គហេតុនៃការឈ្លោះប្រកែកគ្នា។

គោលការណ៍ទាំងនេះគឺជា មូលដ្ឋានគ្រឹះនៃតក្កវិជ្ជា ដែលជាវិធីសាស្រ្តមួយ ដែលនៅតែអត្ថប្រយោជន៍ តាំងពី​ជំនាន់​ក្រិក​បុរាណ​ រហូតដល់បច្ចុប្បន្ន។

តក្កវិជ្ជាផ្លូវការ ដំណើរការដោយ តាងការស្ថាបនាដូច្នេះ៖ ប្រសិនបើសំណើរទី១ និងសំណើរទី ២ គឺជាការពិតនោះ ការសន្និដ្ឋាន ក៏គួរតែជាការពិតដែរ។ ឧទាហរណ៍ យកសារអ៊ីមែលឥតបានការ ដែលមនុស្សទទួលបានជាប្រចាំ ជាមួយប្រធានបទដូចជា “ទទួលបានលុយ ៦ពាន់ដុល្លារ ដោយប្រើល្បិចងាយៗនេះ!” ដើម្បីដឹងថា តើការសន្និដ្ឋាន ពិតជាត្រឹមត្រូវមែនឬអត់ យើងគ្រាន់តែត្រូវការ វាយតំលៃសំណើរប៉ុណ្ណោះ។

ក្នុងករណីនេះ សំណើរដំបូងគឺ អ្នកផ្ញើដឹងអំពីល្បិចមួយ ដែលអាចឱ្យអ្នកណាម្នាក់​ ទទួលបានប្រាក់ចំនួន ៦ពាន់ដុល្លារ ជាមួយនឹងការខិតខំតិចបំផុត។ ទីពីរគឺថា ជំនួសឱ្យការប្រើល្បិចនេះ ដើម្បីរកលុយ ៦ពាន់ដុល្លារ ម្តងហើយម្តងទៀត អ្នកផ្ញើចំណាយពេលវេលារបស់គេ ក្នុងការផ្ញើសារទៅប្រាប់មនុស្សចំលែកទៅវិញ។ តើសំណើរទាំងពីរ អាច​ទុកចិត្ត​បានថាជាការពិត យ៉ាងដូចម្តេច?

ដូច្នេះ តក្កវិជ្ជាដំណើរការដោយ ដកឥទ្ធិពលផ្សេងៗចំពោះជំនឿមុនៗ មកធ្វើឱ្យហេតុផលមិនផ្អែកលើ អារម្មណ៍ឬការគិត។ វិធីនេះ អ្នកនឹងមិនសូវមានការរើសអើង និងភាពលំអៀងទេ ពីព្រោះអ្នកគ្រាន់តែពិចារណា លើអង្គហេតុតែប៉ុណ្ណោះ។

ឧទាហរណ៍​ ឧបមាថាអ្នកកំពុងជ្រើសរើស នរណាម្នាក់សម្រាប់ការងារវិស្វកម្ម។ ដើម្បីជៀសវាង ការរើសអើងចំពោះនារី អ្នកអាចលាក់ភេទរបស់បេក្ខជន ហើយបន្ទាប់មករៀបរាប់ ពីលក្ខណៈ ដែលធ្វើឱ្យបេក្ខជនដាក់ពាក្យ អាច​នឹង​ជោគជ័យ​ដូចជា “គម្រោងដែលជោគជ័យ ក្នុងមុខតំណែងមុន” បន្ទាប់មក ប្រសិនបើនរណាម្នាក់ បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​ របស់​អ្នក​ទាំង​អស់ អ្នកនឹងដឹងថាពួកគេ សាកសមនឹងការងារនេះ ដោយ​មិន​គិត​ពី​ភេទ​របស់​ពួកគេ​នោះឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។